ព័ត៌មានអន្ដរជាតិ
ចិន ព្រមានថា អាមេរិក គ្មានសិទ្ធិជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង ទេ
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤ ប្រទេសចិន បានព្រមានទៅសហរដ្ឋអាមេរិកថា ពួកគេគ្មានសិទ្ធិចូលមកជ្រៀតជ្រែកក្នុងជម្លោះដែនទឹករបស់ខ្លួនជាមួយហ្វីលីពីននោះទេ បន្ទាប់ពីការប៉ះទង្គិចគ្នាសាជាថ្មីនៅជិតថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង។

កាលពីឆ្នាំមុន ចិននិងហ្វីលីពីន បានប្រឈមមុខដាក់គ្នាញឹកញាប់មែនទែនក្នុងដែនទឹកនេះ រួមទាំងជុំវិញនាវាចម្បាំងមួយគ្រឿង ដែលទីក្រុងម៉ានីល យកធ្វើជាមូលដ្ឋានយោធានៅលើថ្មប៉ប្រះទឹក Second Thomas Shoal ផងដែរ ហើយកាលពីថ្ងៃចន្ទ ភាគីទាំងពីរ និយាយថា កប៉ាល់ឆ្មាំសមុទ្រពួកគេ បានបុកគ្នានៅជិតតំបន់ជម្លោះ Sabina Shoal ដែលស្ថិតនៅចម្ងាយ១៤០គីឡូម៉ែត្រ ភាគខាងលិចកោះ Palawan របស់ហ្វីលីពីន និងប្រហែល ១ ២០០ គីឡូម៉ែត្រ បើគិតពីកោះ Hainan របស់ចិន។
ជុំវិញបញ្ហានេះ ទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសចិនយ៉ាងខ្លាំង ដែលធ្វើសកម្មភាពដ៏គ្រោះថ្នាក់ប្រឆាំងប្រតិបត្តិការដែនសមុទ្រស្របច្បាប់របស់ហ្វីលីពីន ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel និយាយថា «សកម្មភាពទាំងនេះគឺជាឧទាហរណ៍ចុងក្រោយបង្អស់ដែលចិន ប្រើវិធានការដ៏គ្រោះថ្នាក់និងឡើងកម្តៅ ដើម្បីបង្ហាញការទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងទាំងខុសច្បាប់»។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរអំពីការចោទប្រកាន់របស់លោក Patel, សមភាគីចិន លោកស្រី Mao Ning បានអះអាងពីវិធានការផ្លូវច្បាប់របស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យដែនដី និងសិទ្ធិ ក៏ដូចជាផលប្រយោជន៍ដែនសមុទ្រ។
លោកស្រី Mao ប្រាប់សន្និសីទកាសែតថា «អាមេរិកមិនមែនជាភាគីនៅសមុទ្រចិនខាងត្បូងទេ ហើយក៏គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងជម្លោះដែនសមុទ្ររវាងចិន និងហ្វីលីពីនដែរ។ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការបង្កជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយមិនរំខានដល់ស្ថិរភាពក្នុងតំបន់ និងកុំធ្វើឲ្យភាពតានតឹងកើនឡើងបន្ថែមទៀតទៅ»។

សូមបញ្ជាក់ថា ថ្មប៉ប្រះទឹក Sabina Shoal គឺស្ថិតនៅក្នុងប្រជុំកោះ Spratly ដែលប្រទេសចិន ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម សុទ្ធតែទាមទារធ្វើជាម្ចាស់កម្មសិទ្ធិ។
ការប្រឈមមុខដាក់គ្នាថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់ឆ្នាំ២០១២ ដែលកាលនោះ ទីក្រុងប៉េកាំងបានកាន់កាប់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាទីតាំងយុទ្ធសាស្ត្រមួយទៀតក្នុងសមុទ្រចិនខាងត្បូង ស្ថិតនៅជិតហ្វីលីពីនបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្វីលីពីននឹងប្តឹងចិន ជុំវិញឧប្បត្តិហេតុផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


