ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថាត្រៀមបាញ់សាកល្បងនុយក្លេអ៊ែរបានគ្រប់ពេលវេលា ទោះផ្អាកជាង៣០ឆ្នាំក៏ដោយ
ប្រធានទីតាំងបាញ់សាកល្បងនុយក្លេអ៊ែររបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃទី១៧ខែកញ្ញាថា អង្គភាពរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរឡើងវិញ «នៅពេលណាក៏បាន» ប្រសិនបើទីក្រុងមូស្គូផ្តល់បទបញ្ជា។

ទីក្រុងមូស្គូមិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែរតាំងពីឆ្នាំ១៩៩០ មួយឆ្នាំមុនការដួលរលំនៃសហភាពសូវៀត ប៉ុន្តែអ្នកវិភាគលោកខាងលិច និងរុស្ស៊ីមួយចំនួន បាននិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អាចបញ្ជាឲ្យបើកការសាកល្បងនុយក្លេអ៊ែរជាថ្មី ដែលជាការផ្ញើសារបន្លាចលោកខាងលិច ក្នុងលក្ខខណ្ឌពួកគេអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារចូលទឹកដីរុស្ស៊ី។
ការធ្វើតេស្តនុយក្លេអ៊ែរដោយរុស្ស៊ី អាចលើកទឹកចិត្តបណ្ដាប្រទេសផ្សេងទៀតដូចជា ចិន ឬសហរដ្ឋអាមេរិក ឲ្យធ្វើតាម ដែលនឹងក្លាយជាការចាប់ផ្តើមការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មីបំផុតរវាងមហាអំណាចធំៗ បន្ទាប់ពីការបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត។
ទីតាំងតេស្តនុយក្លេអ៊ែររបស់រុស្ស៊ី ស្ថិតនៅប្រជុំកោះ Novaya Zemlya ដែលជាតំបន់ដាច់ស្រយាលក្នុងមហាសមុទ្រអាកទិក ហើយជាកន្លែងដែលសហភាពសូវៀតបានធ្វើការសាកល្បងនុយក្លេអ៊ែរជាង២០០ដង រួមទាំងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកដែលមិនធ្លាប់មានក្នុងឆ្នាំ១៩៦១។
ឧត្តមនាវីឯក លោក Andrei Sinitsyn ដែលជាប្រធានទីតាំងតេស្តនុយក្លេអ៊ែររុស្ស៊ី បានផ្តល់បទសម្ភាសន៍ដ៏កម្រមួយដល់កាសែត Rossiyskaya Gazeta ដែលជាកាសែតផ្លូវការរបស់រដ្ឋាភិបាល ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ពូទីន បានព្រមានសងសឹកលោកខាងលិច ដោយថានឹងផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី បើអនុញ្ញាតឲ្យអ៊ុយក្រែនធ្វើការវាយប្រហារទឹកដីរុស្ស៊ីជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិច។
លោក Sinitsyn បាននិយាយថា៖ «កន្លែងសាកល្បងគឺត្រៀមខ្លួនជាស្រេចសម្រាប់ការបន្តសកម្មភាពសាកល្បងពេញលេញ។ វាត្រៀមខ្លួនរួចរាល់ទាំងស្រុង។ រោងចក្រពិសោធន៍ និងធ្វើតេស្តក៏រួចរាល់។ កងកម្លាំងក៏រួចរាល់។ បើបញ្ជាធ្លាក់មក យើងអាចចាប់ផ្តើមការធ្វើតេស្តគ្រប់ពេលតែម្ដង»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


