ព័ត៌មានអន្ដរជាតិ
អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់
សហរដ្ឋអាមេរិក បានប្រកាសជូនរង្វាន់ជាទឹកប្រាក់ចំនួន២០លានដុល្លារ ដល់អ្នកណាដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនជនជាតិអ៊ីរ៉ង់ឈ្មោះ Shahram Poursafi ក្រោយទីក្រុងវ៉ាស៊ីនតោន ចោទរូបគាត់ថា រៀបផែនការធ្វើឃាតជំនួយការលោក ដូណាល់ ត្រាំ ឈ្មោះ John Bolton។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤, ក្នុងនាមជាសមាជិកឆ្មាំបដិវត្ដឥស្លាមអ៊ីរ៉ង់ លោក Poursafi មិនមែនរៀបគម្រោងធ្វើសកម្មភាពដោយផ្ទាល់ទេ ប៉ុន្តែគាត់បានជះលុយប្រមាណ ៣០ម៉ឺនដុល្លារ ដើម្បីជួលឃាតករនៅអាមេរិក ឲ្យទៅសម្លាប់លោក Bolton ដែលគេស្គាល់ថា ជាបុគ្គលនិយាយទិតៀនអ៊ីរ៉ង់ មិនសំចៃមាត់។
តាមការបញ្ជាក់ពីមន្ត្រីអាមេរិក, ចាប់ពីខែតុលាឆ្នាំ២០២១ដល់ខែមេសាឆ្នាំ២០២២ លោក Poursafi បានព្យាយាមជួលឃាតករនៅសហរដ្ឋអាមេរិក ឲ្យសម្លាប់លោក Bolton ក្នុងទីក្រុង Washington DC ឬរដ្ឋ Maryland ហើយបើគម្រោងនេះជោគជ័យ ឃាតករនឹងត្រូវជួលឲ្យទៅសម្លាប់មនុស្សម្នាក់ទៀត។

តាមរយៈផែនការនេះ អាមេរិកជឿថា វាគឺជាការសងសឹករបស់ទីក្រុងតេហេរ៉ង់ ទៅលើរង្វង់មន្ត្រីលោក ត្រាំ ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេទ័ពអ៊ីរ៉ង់ Qasem Soleimani កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២០។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានបដិសេធជាយូរមកហើយថា ខ្លួនមិនដែលរៀបគម្រោងសម្លាប់មន្ត្រីឬជ្រៀតជ្រែកក្នុងក្រុមរបស់លោក ត្រាំ ទេ ហើយក៏ទាត់ចោលការចោទប្រកាន់ទាំងឡាយផងដែរ។
ការប្រកាសផ្តល់រង្វាន់នេះកើតឡើង បន្ទាប់ពីយុទ្ធនាការរបស់លោក ត្រាំ និយាយកាលពីដើមសប្តាហ៍ថា ខ្លួនទទួលបានព័ត៌មានពីចារកម្មអាមេរិក អំពីផែនការអ៊ីរ៉ង់ សម្លាប់លោក ត្រាំ។ យ៉ាងណាក្តី ព័ត៌មាននេះមិនត្រូវបានអាមេរិក ទម្លាយឲ្យគេដឹងច្បាស់ជាងនេះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ បដិសេធការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


