Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ប៉ាឡេស្ទីន សុំ​ឲ្យ​អន្តរជាតិ​បញ្ឈប់​ការ​ផ្ដល់​សព្វាវុធ​ទៅ​ឲ្យអ៊ីស្រាអែល

បានផុស

នៅ

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍​ចំពោះ​សហគមន៍អន្តរជាតិ​ឲ្យ​ បញ្ឈប់ការបញ្ជូនអាវុធទៅ​ឲ្យ​ប្រទេសអ៊ីស្រាអែល ដើម្បីបញ្ចប់​ការបង្ហូរឈាម​នៅតំបន់ West Bank និង​តំបន់​ហ្គាហ្សា ដោយ​ក្នុង​ន័យ​សំដៅ​ចំៗ​​ទៅ​លើ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abbas បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់ការ​គាំទ្រ​ការទូត និងសព្វាវុធដល់អ៊ីស្រាអែល សម្រាប់​​សង្គ្រាមរបស់ខ្លួននៅហ្គាហ្សា បើទោះបីជាចំនួនអ្នកស្លាប់កើនឡើងដល់ ៤១ ៥៣៤​នាក់​​នៅទីនោះក៏ដោយ។

នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Abbas បាន​​​និយាយ​ថា៖ «បញ្ឈប់ឧក្រិដ្ឋកម្មនេះ បញ្ឈប់វាឥឡូវនេះ បញ្ឈប់ការសម្លាប់កុមារ និងស្ត្រី។ បញ្ឈប់ការប្រល័យពូជសាសន៍ បញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ីស្រាអែល។ ភាពឆ្កួត​លីលា​នេះមិនអាចបន្ត​ទៀត​ទេ។ ពិភពលោកទាំងមូលទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងចំពោះប្រជាជនរបស់យើងនៅហ្គាហ្សា និងតំបន់ West Bank»។

ភាគច្រើននៃប្រជាជន​ចំនួន​២,៤​លាននាក់​នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់ម្តងដោយសារសង្រ្គាម ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី​៧​ខែតុលារបស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាសលើអ៊ីស្រាអែល។

ប្រធានាធិបតី​ប៉ាឡេស្ទីន បាន​សង្កត់​ធ្ងន់​ថា អាមេរិក​នៅ​តែ​បន្ត​បញ្ជូន​សព្វាវុធ​ឲ្យ​អ៊ីស្រាអែល ដែល​​សព្វាវុធ​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​​ជន​ស៊ីវិល​អស់​រាប់​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​កុមារ និង​ស្ត្រី។ លោក​ Abbas ថា៖ «នេះ​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែលបន្តការឈ្លានពាន …ហើយ​អ៊ីស្រាអែល មិនសម​ស្ថិត​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​​​ទេ»។

សូម​បញ្ជក់​ថា អាមេរិក​គឺជាសម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល ដែលផ្គត់ផ្គង់​នូវជំនួយ និងសម្ភារៈយោធា​តម្លៃ​រាប់ពាន់លានដុល្លារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម