ព័ត៌មានអន្ដរជាតិ
ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពីកងកម្លាំងRSF
ក្នុងរយៈពេល១៧ខែនៃសង្រ្គាមស៊ីវិលដ៏ឃោរឃៅដែលបានបំផ្លិចបំផ្លាញប្រទេសនេះ កងទ័ពបានបើកការវាយលុកដ៏ធំមួយនៅក្នុងរដ្ឋធានី Khartoum ដោយផ្តោតលើតំបន់នៅក្នុងដៃរបស់គូប្រជែងរបស់ខ្លួនគឺ កងកម្លាំងគាំទ្ររហ័សរបស់យោធា (RSF) ខណៈស្រ្តីជាច្រើនបានចោទកងកម្លាំងRSFថាបានរំលោភបំពានផ្លូវភេទរបស់ពួកគេ។
កងកម្លាំង RSF បានរឹបអូសយកតំបន់ភាគច្រើននៃទីក្រុង Khartoum នៅពេលចាប់ផ្តើមនៃជម្លោះ ខណៈដែលកងទ័ពគ្រប់គ្រងទីក្រុងភ្លោះ Omdurman ឆ្លងកាត់ទន្លេ Nile។ ដោយសារបញ្ហាជម្លោះនេះមានស្ត្រីជាច្រើនបានដើររយៈពេលបួនម៉ោងទៅកាន់ទីផ្សារក្នុងទឹកដីដែលគ្រប់គ្រងដោយកងទ័ពនៅគែមនៃទីក្រុង Omdurman ដោយសារនៅតីនោះអាហារមានតម្លៃថោក។ ស្ត្រីទាំងនោះមកពីទីក្រុង Dar es Salaam ដែលជាតំបន់កាន់កាប់ដោយ RSF។
ស្រ្តីទាំងនោះបានរៀបរាប់ថាប្តីរបស់ពួកគេលែងចេញពីផ្ទះទៅធ្វើការទៀតហើយ ដោយសារតែអ្នកប្រយុទ្ធ RSF បានវាយដំពួកគេ យកលុយដែលពួកគេរកបាន ឬចាប់ឃុំខ្លួនពួកគេ ហើយទាមទារឱ្យបង់ប្រាក់សម្រាប់ការដោះលែង ខណៈដែលស្រ្តីទាំងនោះស៊ូទ្រាំនឹងការលំបាកនិងគ្រោះថ្នាក់ពីការរំលោភដោយសារតែចង់ចិញ្ចឹមកូនៗរបស់ពួកគេ ដែលកំពុងប្រឈមនឹងការខ្វះខាតអាហារ។
យោងតាមការសម្ភាសន៍របស់ BBC ដែលបានសួរទៅកាន់ស្រ្តីទាំងនោះដែលរួចផុតជីវិតពីការរំលោភបំពានបានឲ្យដឹងថាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក ទីផ្សារបានពង្រីកពាសពេញដីស្រែចម្ការលើផ្លូវវាលខ្សាច់ដោយទាក់ទាញប្រជាជនក្រីក្រដោយសារតែមានតម្លៃថោក។ ស្រ្តីម្នាក់ដែលបានភៀសខ្លួនពីផ្ទះរបស់នាងក្នុងទីក្រុង Dar es Salaam ទៅជ្រកកោនជាមួយនឹងបងប្រុសរបស់នាង ឥឡូវនេះនាងធ្វើការនៅក្នុងតូបលក់តែ។
ប៉ុន្តែនៅពេលចាប់ផ្ដើមនៃសង្រ្គាម ស្រ្តីរូបនេះបាននិយាយថា បុរសប្រដាប់អាវុធពីរនាក់បានចូលផ្ទះនាង ហើយព្យាយាមចាប់រំលោភកូនស្រីរបស់នាង គឺម្នាក់អាយុ១៧ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ។ នាងបានឲ្យកូនៗទាំងនោះឈរនៅពីក្រោយ ហើយនាងបាននិយាយទៅ RSF ថា៖«ប្រសិនបើអ្នកចង់រំលោភអ្នកណាម្នាក់ រំលោភខ្ញុំមក គេវាយខ្ញុំ ហើយបញ្ជាឲ្យខ្ញុំដោះខោអាវចេញ»។
ចំណែកស្រ្តីម្នាក់ទៀតបានប្រាប់ BBC ថា នាងបានមកដល់ទីក្រុង Omdurman ដើម្បីសម្រាលកូនភ្លោះដែលនាងមានកូនដោយសារតែការរំលោភរបស់កងកម្លាំងនេះ ហើយគ្រោងនឹងស្នាក់នៅទីនោះ។ នាងបាននិយាយថា អ្នកជិតខាងរបស់នាងម្នាក់ ដែលជាក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ក៏បានមានផ្ទៃពោះផងដែរ បន្ទាប់ពីនាងនិងប្អូនស្រីរបស់នាងត្រូវបានទាហាន RSF បួននាក់ចាប់រំលោភ។
នាងបានបាននិយាយថា៖«ក្នុងអំឡុងពេលសង្រ្គាមចាប់តាំងពី RSF បានមកដល់ភ្លាមយើងបានចាប់ផ្តើមឮពីការរំលោភរហូតដល់យើងឃើញវានៅចំពោះមុខយើងនៅក្នុងចំណោមអ្នកជិតខាងរបស់យើង»។
អ្នកធ្វើដំណើរដែលជាស្ត្តី្រទាំងនោះបានពិពណ៌នាថាត្រូវបានទទួលរងនូវភាពគ្មានច្បាប់ ការលួចប្លន់ និងអំពើឃោរឃៅនៅក្នុងជម្លោះនេះ ខណៈដែលអង្គការសហប្រជាជាតិនិយាយថាជម្លោះនេះបានបង្ខំមនុស្សជាង ១០,៥ លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ជាមួយគ្នានេះអំពើហឹង្សាផ្លូវភេទបានចាប់ផ្តើមមានតាំងពីមានការរតស៊ូអំណាចរវាងកងទ័ព និង RSF។
ឆ្លើយតបបញ្ហានេះ បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានចងក្រងឯកសារករណីជាច្រើននៃការរំលោភ និងការគំរាមកំហែងការរំលោភពីសមាជិកនៃកងទ័ព ប៉ុន្តែបានរកឃើញថា អំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំត្រូវបានប្រព្រឹត្តដោយ RSF និងកងជីវពលសម្ព័ន្ធមិត្តរបស់ខ្លួន ហើយមានចំនួនដល់ការបំពានច្បាប់អន្តរជាតិ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ