ព័ត៌មានអន្ដរជាតិ
ពលករខ្មែរឆ្លងដែនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់៤នាក់ នៅទឹកដីថៃ
ពលករខ្មែរចំនួន៤នាក់ដែលគេសង្ស័យថា អាចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ និងធ្វើដំណើរតាមរថយន្តចេញពីក្បែរបន្ទាត់ព្រំដែនខេត្តបាត់ដំបង ហើយក៏បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តតែម្ដង។

គេហទំព័រថៃរ៉ាត់មានមូលដ្ឋាននៅប្រទេសថៃ បានផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែរបរិវេណច្រកអន្តរជាតិខៅឌីន (ច្រកអន្តរជាតិភ្នំដី) ក្នុងភូមិ ៨ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។
គេហទំព័រ បានបន្តថា នៅចំណុចកើតហេតុគេសង្កេតឃើញមានរថយន្តចំនួនពីរគ្រឿង ដែលរថយន្តទី១ ម៉ាក់ នីសាន់ ពណ៌ខ្មៅ ជារថយន្តលក្ខណៈគ្រួសាររបស់ជនជាតិថៃ ដែលក្នុងនោះមានអ្នករបួសទាំងក្មេងទាំងចាស់ចំនួន ៤នាក់ ហើយបើកបរដល់ឈ្មោះ ឡេ ឆៃ ជាជនជាតិថៃ។
ឯរថយន្តដែលដឹកពលករចេញពីខ្សែបន្ទាត់ព្រំដែន ជារថយន្តពណ៌ប្រផេះ ដែលបានធ្លាក់ចូលទៅក្នុងចំការអំពៅ និងបើកបរដោយឈ្មោះ ប្រាថ្នា កន អាយុ ៤១ឆ្នាំ ជាជនជាតិថៃ ដោយឡែកអ្នកដំណើរនៅក្នុងរថយន្តចំនួន៤នាក់ ដែលជាជនជាតិខ្មែរបានស្លាប់ទាំងអស់ គឺមានឈ្មោះ ១.ឡន វណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ ២ និង ៣.មិនស្គាល់ឈ្មោះដោយសារមិនមានឯកសារពាក់ព័ន្ធជាប់នឹងខ្លួន អាយុប្រហែល ៣០ឆ្នាំ និង៤.ក្មេងប្រុសអាយុ៥ឆ្នាំមិនស្គាល់សាវតាច្បាស់លាស់។
សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តដែលដឹកពលករត្រូវបានបើកបរយ៉ាងលឿនចេញពីច្រកភ្នំដីចូលទៅក្នុងទឹកដីថៃ ដោយឡែករថយន្តមួយគ្រឿងទៀតគឺបានធ្វើដំណើរចេញពីស្រុកក្លងហាត មកកាន់ផ្សារភ្នំដីហើយក៏បានប៉ះគ្នាយ៉ាងខ្លាំង បណ្ដាលឲ្យរថយន្តដឹកពលករធ្លាក់ចូលទៅក្នុងចំការអំពៅហើយសម្រាប់ពលករទាំង៤នាក់ បានខ្ទាតចេញមកក្រៅរថយន្តទាំងអស់ បណ្ដាលឱ្យស្លាប់តែម្ដង។
បច្ចុប្បន្នក្រោយពីពិនិត្យសពនិងត្រៀមរៀបចំបញ្ជូនតាមនីតិវិធីរួចមក សមត្ថកិច្ចត្រៀមដើម្បីសាកសួរទៅលើអ្នកបើកបរទាំងពីររូបដែលកំពុងរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ : សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


