Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ស្លាប់​ជិត ៣ ០០០​នាក់​​នៅ​លីបង់ ព្រោះ​ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល

បានផុស

នៅ

មនុស្សចំនួន ២ ៩៨៦​នាក់ ត្រូវ​បាន​​សម្លាប់ និង ១៣ ៤០២​នាក់បានរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃការលុក​លុយ​របស់អ៊ីស្រាអែល​ទៅ​លើ​ក្រុម​សកម្ម​​ប្រយុទ្ធ​ហេសបូឡា​នៅ​ប្រទេសលីបង់ក្នុងខែតុលា​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​លីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួង​សុខាភិបាល​លីបង់ បានរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានសម្លាប់មនុស្ស ១៨​នាក់ និង ៨៣​នាក់ផ្សេងទៀតបានរងរបួស ដែលនាំឲ្យ​ចំនួនអ្នកស្លាប់សរុបចាប់តាំងពីការចាប់ផ្តើមនៃការវាយលុក​ឡើង​ដល់ទៅ​ជិត​ ៣​ពាន់​នាក់​ឯណោះ។

ចាប់តាំងពីថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ​២០២៤​មក អ៊ីស្រាអែលបានបង្កើនការវាយឆ្មក់របស់ខ្លួនលើ​តំបន់​ជា​ច្រើននៃប្រទេសលីបង់ រួមទាំងទីក្រុង​បេរូត ដែលបណ្តាលឲ្យ​មនុស្សរាប់ពាន់នាក់រងរបួស និងបង្ខំឲ្យ​មនុស្សជាង​១​លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

អរិភាព​​រវាង​​អ៊ីស្រាអែល និង​ហេសបូឡា បានកើនឡើងជាលំដាប់ ចាប់តាំងពីក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​លីបង់ បានចាប់ផ្តើមបាញ់រ៉ុកកែត​ទៅកាន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប៉ាឡេស្ទីននៅថ្ងៃទី​៨​​ខែតុលា​ឆ្នាំ​២០២៣ មួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់​ក្រុម​ហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទៅលើភាគខាងត្បូងអ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម