ព័ត៌មានអន្ដរជាតិ
ចិន បញ្ចេញប្រតិកម្ម ក្រោយលោក ត្រាំ គំរាមដំឡើងពន្ធ
ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃទី២៥ខែវិច្ឆិកាថា រវាងក្រុងប៉េកាំង ឬក្រុងវ៉ាស៊ីនតោន នឹងគ្មាននរណាម្នាក់ទេ ដែលឈ្នះលើសង្គ្រាមពាណិជ្ជកម្ម។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធបន្ថែមចំនួន ១០% លើគ្រប់ទំនិញទាំងអស់របស់ចិន នៅពេលលោកឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីនាខែមករាឆ្នាំ២០២៥ខាងមុខ។

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា៖ «ទាក់ទិននឹងបញ្ហាពន្ធអាមេរិកលើចិន ចិនជឿថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិក នៅតែផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដដែល។ គ្មាននរណាម្នាក់នឹងឈ្នះសង្គ្រាមពាណិជ្ជកម្ម ឬក៏សង្គ្រាមពន្ធនោះទេ»។
លោក ត្រាំ បានប្រាប់ថា លោកនឹងអនុវត្តការដំឡើងពន្ធ លុះត្រាណាតែចិនអាចបញ្ឈប់លំហូរនៃគ្រឿងញៀន ជាពិសេសសារធាតុញៀនហ្វេតានីល ចូលក្នុងទឹកដីអាមេរិក។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Pengyu បានឆ្លើយតបថា ចិនបានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន តាំងពីកិច្ចព្រមព្រៀងនៅក្នុងឆ្នាំ២០២៣មកម៉្លេះ រវាងប្រធានាធិបតីជិតផុតអាណត្តិលោក ចូ បៃដិន និងមេដឹកនាំចិនលោក ស៊ី ជីនពីង។
លោក បន្តថា ភាគីចិនបានជូនដំណឹងដល់ភាគីអាមេរិក អំពីវឌ្ឍនភាពក្នុងប្រតិបត្តិការអនុវត្តច្បាប់ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកប្រឆាំងនឹងគ្រឿងញៀន។ ចិន បានឆ្លើយតបទៅនឹងសំណើរបស់អាមេរិក សម្រាប់ការផ្ទៀងផ្ទាត់តម្រុយលើករណីមួយចំនួន និងបានចាត់វិធានការ។ ទាំងអស់នេះបញ្ជាក់ថា រឿងដែលថាចិនមានចេតនាអនុញ្ញាតឲ្យមានសារធាតុញៀនហ្វេតានីល ហូរចូលទៅក្នុងសហរដ្ឋអាមេរិក គឺផ្ទុយពីការពិតទាំងស្រុង៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ គំរាមដំឡើងពន្ធលើប្រទេសចំនួន៣ ពេលឡើងកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


