Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​ចុះ​កំណត់​ត្រា​ចាស់​ជាងគេបំផុត​ទទួលមរណៈ​ភាព​នៅ​អង់គ្លេសក្នុងអាយុ១១២ឆ្នាំ

បានផុស

នៅ

លោកតា John Alfred Tinniswood ដែលបានកាន់តំណែងជាបុរសចំណាស់ជាងគេបំផុតរបស់ពិភពលោក បានទទួលមរណភាពនៅ១១២ ឆ្នាំបន្ទាប់ពីបានកាន់តំណែងនេះបាន៦ខែ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី២៧ខែវិច្ឆិកានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសាររបស់បុរស​ចំណាស់បំផុត​​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាន់កាប់កំណត់ត្រារបស់គាត់បានបញ្ចប់កាលពីថ្ងៃចន្ទនៅពេលដែលលោក Tinniswood បានស្លាប់នៅក្នុងផ្ទះថែទាំមួយនៅភាគពាយព្យនៃប្រទេស​អង់គ្លេស​នៅជិតទីក្រុង Liverpool ជាកន្លែងដែលគាត់កើតនៅថ្ងៃទី២៦ខែសីហាឆ្នាំ១៩១២។

លោកតា Tinniswood បានចាត់ទុកអាយុវែងរបស់គាត់ថាជា «សំណាងល្»។ គណនេយ្យករចូលនិវត្តន៍ និងជាជីតាបានប្រាប់ Guinness World Records នៅពេលគាត់ទទួលបានងារជាអ្នក​មាន​អាយុវែងជាងគេក្នុងខែមេសាថា «អ្នកមានអាយុវែង ឬអ្នកអាយុខ្លី ហើយអ្នកមិនអាចធ្វើអ្វីបានច្រើនអំពីវាទេ»។

សម្រាប់បុរស​ម្នាក់​នេះ ​អាថ៌កំបាំង​​គន្លឹះ​សម្រាប់​ជីវិត​ដែល​មាន​សុខភាព​ល្អ​គឺការអត់ធ្មត់ ការធ្វើអ្វីមិនហួសហេតុពេក ខណៈដែលគាត់មិនដែលជក់បារី កម្រផឹកស្រា ហើយមិនមានរបបអាហារពិសេស ក្រៅពីមានត្រី និងដំឡូងរៀងរាល់ថ្ងៃសុក្រ។

លោក តា Tinniswood បាននិយាយថា៖​«ប្រសិនបើអ្នកផឹកច្រើនពេកឬអ្នកញ៉ាំច្រើនពេកឬអ្នកដើរច្រើនពេក ប្រសិនបើអ្នកធ្វើអ្វីមួយច្រើនពេក អ្នកនឹងរងទុក្ខនៅទីបញ្ចប់»។

គួរបញ្ជាក់ថា លោក Tinniswood កើតប៉ុន្មានខែបន្ទាប់ពីការលិចកប៉ាល់ទីតានិច។ គាត់​បាន​ឆ្លងកាត់​សង្គ្រាម​លោក​ទាំង​២​លើក ហើយ​បាន​បម្រើការ​ក្នុង​កង​ទ័ព​អង់គ្លេស​ Pay Corps ក្នុង​សង្គ្រាមលោក​លើក​ទីពីរ។ គាត់បានបំបែកកំណត់ត្រានៅអាយុ១១១ឆ្នាំនៅនិទាឃរដូវនេះ បន្ទាប់ពីលោកតា Juan Vicente Pérez មកពីប្រទេស Venezuela បានស្លាប់នៅអាយុ១១៤ឆ្នាំ។

នៅពេលដែលលោកតា Tinniswood មានអាយុ១១២ឆ្នាំក្នុងខែសីហា គាត់បាននិយាយថា គាត់កំពុងបោះជំហានទៅមុខ ជាមួយអ្វីៗផ្សេងទៀតដែលគាត់បានធ្វើ។ គាត់​បាន​និយាយ​ថា​៖«​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ​អាយុ​វែងនោះ​ទេ ខ្ញុំ​មិន​រំភើប​នឹង​វា​ទេ នោះហើយជាមូលហេតុដែលខ្ញុំឈានដល់វា»។

Guinness World Records មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ណា​នឹង​មក​ជំនួស​តំណែងលោកតា Tinniswood លើកំណត់ត្រា​ថ្មី​នោះ​ទេ។ ខណៈស្ត្រី​ដែល​មាន​អាយុ​វែង​ជាងគេ​លើ​ពិភពលោក និង​ជា​មនុស្ស​ចំណាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​អ្នកស្រី Tomiko Itooka អាយុ ១១៦ ឆ្នាំ​របស់​ប្រទេស​ជប៉ុន​ បន្ទាប់ពីលោកយាយ Maria Branyas អាយុ១១៧នៅប្រទេសអេស្ប៉ាញបានស្លាប់កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤៕

(រូបភាព៖ Guinness World Records)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក Ahn Cheol-soo ជាសមាជិកសភា​បក្សកាន់​អំណាចម្នាក់​គត់​​​ បោះឆ្នោត​ដកដំណែង​លោក Yoon

ព័ត៌មានជាតិ៦ ម៉ោង មុន

ជនជាតិចិនតៃវ៉ាន់ម្នាក់ បាញ់បោះសេរីជាង៧០គ្រាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​សភា​កូរ៉េខាងត្បូង​បរាជ័យ​ដកហូតអំណាច​លោក​ Yoon ក្នុងសម័យប្រជុំ​លើក​ទី១​ ​ប៉ុន្តែ​បក្សប្រឆាំងថា​ នឹង​បញ្ចប់​ចុងឆ្នាំ​នេះ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្ទះទេវតា១ខ្នង​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន លោកយាយ លោកតា នៅខេត្តកំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​អ្នក​វិភាគ​យុទ្ធសាស្រ្ត​កូរ៉េ​ថា សមាជិក​សភា​បក្ស​កាន់​អំណាច​កូរ៉េខាងត្បូង​​«មិនស្មោះត្រង់»

Sokha Hotels

ព័ត៌មានពេញនិយម