ព័ត៌មានអន្ដរជាតិ
UN៖ មនុស្សស្រី ១៤០នាក់ ត្រូវបានសម្លាប់រាល់ថ្ងៃ ដោយគូស្នេហ៍ និងអ្នកជិតដិត
ទីភ្នាក់ងារស្ត្រីនៃអង្គការសហប្រជាជាតិ និងការិយាល័យអង្គការសហប្រជាជាតិនៃឧក្រិដ្ឋកម្ម និងគ្រឿងញៀន បានឲ្យដឹងថា ស្ត្រីជាមធ្យមចំនួន ១៤០នាក់ជុំវិញពិភពលោក ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ដោយគូស្នេហ៍ និងអ្នកជិតដិតនៅក្នុងគ្រួសារ។

ទីភ្នាក់ងារទាំងពីររបស់ UN បានបង្ហាញរបាយការណ៍ថា នៅក្នុងឆ្នាំ២០២៣ ចំនួនស្ត្រីដែលត្រូវគេសម្លាប់ក្រោមស្នាដៃមនុស្សជិតដិតនៅក្នុងគ្រួសារ មាន ៥១ ១០០នាក់ កើនឡើងពី ៤៨ ៨០០នាក់ កាលពីឆ្នាំ២០២២។
ទីភ្នាក់ងារ UN បានសង្កត់ធ្ងន់ថា៖ «ស្ត្រី និងកុមារីនៅគ្រប់ទីកន្លែង បន្តរងផលប៉ះពាល់ដោយទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សាយេនឌ័រ ហើយគ្មានតំបន់ណាមួយជាករណីលែកលែងទេ។ ផ្ទះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី និងក្មេងស្រី»។
លោកស្រី Nyaradzayi Gumbonzvanda អនុប្រធានទីភ្នាក់ស្ត្រីនៃអង្គការសហប្រជាជាតិ បានប្រាប់ថា ស្ត្រីត្រូវបានសម្លាប់ដោយមនុស្សជាទីស្រលាញ់របស់ពួកគេជាយូរណាស់មកហើយ ហើយនិន្នាការនេះកំពុងបន្ត ដោយសារតែបញ្ហាមូលដ្ឋានមិនត្រូវបានដោះស្រាយ ជាពិសេសបញ្ហាយេនឌ័រ និងបទដ្ឋានសង្គម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


