ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ជំរុញឲ្យចិនឈប់គាំទ្ររុស្ស៊ី ហើយងាកទៅជួយរកសន្តិភាពឲ្យអ៊ុយក្រែន
ការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះក្រុងមូស្គូ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិន។ នេះជាការលើកឡើងរបស់លោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២៤ អំឡុងដំណើរទស្សនកិច្ចនៅក្រុងប៉េកាំង ក្នុងជំនួបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន។
លោកស្រី Baerbock បានស្នើឲ្យចិនជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈសង្គ្រាមអាយុកាលលើសពី១ពាន់ថ្ងៃនេះ កំពុងជះផលអាក្រក់ដល់ពិភពលោកទាំងមូល។ លោកស្រីក៏បានថ្កោលទោសវត្តមានទាហានកូរ៉េខាងជើង និងការប្រើប្រាស់ដ្រូនផលិតដោយចិន នៅក្នុងសមរភូមិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បានជំរុញឲ្យចិនចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន ហើយលោកស្រីបានបន្ថែមថា គ្រប់ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ត្រូវមានទំនួលខុសសម្រាប់សន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក។
លោកស្រី Baerbock បានថ្លែងថា៖ «ប្រធានាធិបតីរុស្ស៊ី មិនត្រឹមតែកំពុងបំផ្លាញសណ្ដាប់ធ្នាប់សន្តិភាពអឺរ៉ុបតាមរយៈសង្គ្រាមរបស់គាត់ប្រឆាំងនឹងអ៊ុយក្រែននោះទេ តែថែមទាំងកំពុងទាញឲ្យតំបន់អាស៊ីធ្លាក់ចូលទៅជាមួយគ្នាតាមរយៈប្រទេសកូរ៉េខាងជើង»។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់លោកស្រី Baerbock ថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ និងទី៣របស់ពិភពលោក ចិននិងអាល្លឺម៉ង់ ត្រូវតែពង្រឹងទំនាក់ទំនងគ្នា ទប់ស្កាត់ស្ថានភាពអន្តរជាតិដែលកំពុងវឹកវរ។
សូមបញ្ជាក់ថា កន្លងមក ចិនបានប្រកាសថា ខ្លួនជាភាគីអព្យាក្រឹតនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយនិយាយថា ខ្លួននឹងមិនបញ្ជូនជំនួយទៅកាន់ភាគីជម្លោះណាមួយនោះឡើយ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចទេ។ យ៉ាងណាមិញ ចិននៅតែរក្សាសម្ព័ន្ធភាពសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធជាមួយរុស្ស៊ីដដែល ហើយសមាជិកអង្គការណាតូធ្លាប់បានចោទប្រកាន់ចិនថាជាអ្នកនៅពីក្រោយខ្នងរុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី