Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រុងជើងការ ក្រោយនាវាចិន ជិត៩០គ្រឿង ចូលក្បែរដែនទឹករបស់ខ្លួន

បានផុស

នៅ

កោះតៃវ៉ាន់ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីចិន បញ្ជូននាវាកងទ័ពជើងទឹកនិងនាវាឆ្មាំសមុទ្រចិនជិត៩០គ្រឿង ក្នុងអ្វីដែលត្រូវបានគេសន្មត់ថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតកំណត់គោលដៅលើកោះនេះទាំងមូល មិនធ្លាប់មានទាល់តែសោះ។

(រូបថត៖ ANI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីតៃវ៉ាន់នៅថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤, ចិន បានដាក់ចេញតំបន់ដែនអាកាសពិសេសចំនួន៧ក្នុងខេត្ត ហ្វូចៀន និង ចឺជាំង ហើយបានដាក់ពង្រាយនាវាកងទ័ពជើងទឹក នៅក្នុងតំបន់ទាំងនោះ ក្បែរកោះតៃវ៉ាន់, ប្រជុំកោះភាគខាងត្បូងប្រទេសជប៉ុន ព្រមទាំងសមុទ្រចិនខាងកើតនិងខាងត្បូង។ 

ស្របពេលជាមួយគ្នានោះ ទីក្រុងតៃប៉ិ បង្ហាញក្តីបារម្ភថា នេះអាចជាការត្រៀមលក្ខណៈរបស់ទីក្រុងប៉េកាំង ក្នុងការប្រើកម្លាំងយោធា វាយមកលើកោះតៃវ៉ាន់។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះភាគីចិន មិនទាន់និយាយអ្វីទេ ចំណែកសហរដ្ឋអាមេរិកដែលជាខ្នងបង្អែករបស់តៃវ៉ាន់ ក៏មិនទាន់មានប្រតិកម្មអ្វីដែរ។

(រូបថត៖ Bloomberg)

សូមបញ្ជាក់ថា ចិនតែង​ទាមទារតៃវ៉ាន់​ជា​ផ្នែក​​មួយ​នៃ​ទឹកដី​របស់ខ្លួន និង​ប្រឆាំងចំពោះ​ការទទួលស្គាល់​ជា​អន្តរជាតិ​លើ​កោះ​នេះ ហើយ​ថែមទាំង​ជំទាស់​នូវ​​ទំនាក់ទំនងផ្លូវការ​រវាង​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិកផងដែរ។

សហរដ្ឋ​អាមេរិក ​មិន​មាន​ទំនាក់ទំនង​ការទូត​​​ផ្លូវការ​​ជាមួយ​តៃវ៉ាន់​ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ​​គឺជា ​អ្នក​គាំទ្រនិង​ផ្តល់​អាវុធ​ដ៏ធំ​បំផុត ​របស់​​តៃវ៉ាន់​ជាយូរ​មក​ហើយ។

ដូចរដ្ឋាភិបាលពិភពលោកដទៃទៀតដែរ តៃវ៉ាន់បានអបអរសាទរជាសាធារណៈចំពោះ​ជ័យ​ជម្នះ​របស់​លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី​កាល​ពី​ដើម​ខែវិច្ឆិកា ត្បិត​អី​​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក ត្រាំ បាន​ប្រកាស​ក្ដែងៗ​ថា តៃវ៉ាន់គួរតែបង់ប្រាក់ឲ្យ​អាមេរិក​សម្រាប់​ថ្លៃ​ការពាររបស់ខ្លួន និងចោទប្រកាន់កោះនេះថាបានលួចឧស្សាហកម្ម​បន្ទះ​ឈីប (semiconductor) របស់​អាមេរិកក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Lai៖ ទំនាក់ទំនង​តៃវ៉ាន់​ជាមួយ​លោក ត្រាំ នឹង​កាន់​តែ​ជ្រាលជ្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម