ព័ត៌មានអន្ដរជាតិ
សភាកូរ៉េខាងត្បូង អនុម័តសេចក្តីព្រាងច្បាប់ តែងតាំងរដ្ឋអាជ្ញាពិសេស ស៊ើបអង្កេតលើលោក Yoon
នៅថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០២៤ រដ្ឋសភាកូរ៉េខាងត្បូង បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon Suk Yeol និងឈានដល់ការចាប់ខ្លួនពីបទក្បត់ជាតិ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់បំផុតកាលពីសប្តាហ៍មុន។

តាមការចុះផ្សាយរបស់ Korea Herald សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសំឡេង២១០ទល់នឹង៦៣ ខណៈអនុបវាទ១៤សំឡេង។ សំណើច្បាប់នេះ ត្រូវបានដាក់ជូនរដ្ឋសភាកាលពីសប្តាហ៍មុន តែយ៉ាងណាសំណើច្បាប់នេះ ចាំបាច់ត្រូវមានការអនុម័តពីសំណាក់ប្រធានាធិបតីព្រោះលោក Yoon នៅតែកាន់អំណាច ហើយប្រធានាធិបតីមានសិទ្ធិចុចឈ្មោះរដ្ឋអាជ្ញាពិសេសដែលគាត់ចង់បាន តាមការដាក់ជូនដោយគណៈកម្មការនៃអ្នកជំនាញច្បាប់ ប៉ុន្តែគាត់មិនអាចវេតូបានឡើយ។ គាត់មានសិទ្ធិត្រឹមពន្យារពេលការជ្រើសរើសរដ្ឋអាជ្ញាប៉ុណ្ណោះ។
ក្រៅពីលោក Yoon, រដ្ឋអាជ្ញាពិសេស ក៏នឹងបើកការស៊ើបអង្កេតលើអតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun, នាយសេនាធិការកងទ័ព Park An-su ដែលត្រូវបានតែងតាំងជាមេបញ្ជាការច្បាប់អាជ្ញាសឹក, នាយករដ្ឋមន្ត្រី Han Duck-soo, មេបញ្ជាការប្រឆាំងចារកម្ម Yeo In-hyung និងតំណាងរាស្រ្តគណបក្សអំណាចប្រជាជនលោក Choo Kyung-ho ដែលទើបចុះចេញពីតំណែងជាប្រធានជាន់ខ្ពស់នៃគណបក្សកាន់អំណាចផងដែរ។ អ្នកទាំងអស់ សុទ្ធតែត្រូវរងការចោទប្រកាន់ថា ជំរុញឲ្យមានការបះបោរដោយផ្ទាល់ឬចូលដៃចូលជើងឃុបឃិតគ្នាក្នុងអំពើបះបោរ។

ក្នុងករណីដែលសំណើនេះបានក្លាយទៅជាច្បាប់ពេញលេញហើយនោះ ការស៊ើបអង្កេតដាច់ដោយឡែកដោយប៉ូលិសនិងអង្គភាពប្រឆាំងអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ដទៃ នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន ដើម្បីយកកម្លាំងមកជួយក្នុងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស។
ការអនុម័តនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេសលើលោក Yoon ជាផ្លូវការ ហើយមុននេះ អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun ក៏ត្រូវប៉ូលិសចាប់ដែរ ជុំវិញតួនាទីរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកពីសំណាក់លោក Yoon។
ជម្លោះនយោបាយ កំពុងរួបរឹតប្រទេសកូរ៉េខាងត្បូង ក្រោយការប្រកាសច្បាប់នេះ ខណៈគណបក្សប្រឆាំង បានចោទប្រកាន់លោក Yoon ពីបទក្បត់ជាតិ រីឯប្រជាជនយ៉ាងច្រើន បាននាំគ្នាចេញធ្វើបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង។
ក្រោយការប្រកាសច្បាប់នោះមិនបានប៉ុន្មានផង គណបក្សប្រឆាំងបានដាក់ញត្តិប្តឹងដកតំណែងលោក Yoon ប៉ុន្តែគ្រប់យ៉ាងត្រូវបរាជ័យ។ សភាកូរ៉េខាងត្បូង មិនអាចបោះឆ្នោតអាចដកតំណែងលោក Yoon បានទេ ហើយក៏មិនអាចបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតលើភរិយាប្រធានាធិបតីបានដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


