ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង៖ គ្មានអ្នកចាញ់ឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិកឡើយ
ជាសារព្រមានមួយទៅកាន់លោក ដូណាល់ ត្រាំ មុនកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការនាខែមករាខាងមុខ លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤ថា សង្រ្គាមពាណិជ្ជកម្មរវាងចិន-អាមេរិក នឹងគ្មានអ្នកចាញ់ឈ្នះនោះឡើយ។

ប្រធានាធិបតីចិន បានរៀបរាប់អំពីទំនាក់ទំនងចិន-អាមេរិក នៅពេលជួបជាមួយប្រធានស្ថាប័នហិរញ្ញវត្ថុពហុភាគីនៅទីក្រុងប៉េកាំងថា៖ «សង្រ្គាមពន្ធ សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា ប្រឆាំងនឹងនិន្នាការប្រវត្តិសាស្ត្រ និងច្បាប់សេដ្ឋកិច្ច ហើយវានឹងមិនមានអ្នកឈ្នះទេ។ ចិន មានឆន្ទៈរក្សាការសន្ទនាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាភាពខុសគ្នា និងជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកក្នុងទិសដៅស្ថិរភាព សុខភាពល្អ និងនិរន្តរភាព»។
កន្លងមក លោក ដូណាល់ ត្រាំ បានបង្កើតសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុកជាមួយប្រទេសចិនក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងតំណែងជាប្រធានាធិបតីអាមេរិក ដោយចោទប្រកាន់ចិនពីការលួចកម្មសិទ្ធិបញ្ញា និងការអនុវត្ត «អយុត្តិធម៌» ផ្សេងៗទៀត។
លោក ត្រាំ បានប្រកាសថានឹងដាក់ពន្ធកាន់តែខ្ពស់លើចិន បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ខណៈពេលដែលទីក្រុងប៉េកាំងកំពុងប្រឈមនឹងការរង្គោះរង្គើសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាត។
ទីក្រុងប៉េកាំង កំពុងកំណត់គោលដៅកំណើនប្រចាំឆ្នាំប្រហែល៥ភាគរយក្នុងឆ្នាំ២០២៤នេះ ទោះបីជាការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ ភាពអត់ការងារធ្វើខ្ពស់ និងវិបត្តិអូសបន្លាយក្នុងវិស័យអចលនទ្រព្យដ៏ធំ ក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


