ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជាប់ឈ្មោះជាបុគ្គលឆ្នើម របស់ទស្សនាវដ្តី Time ប្រចាំឆ្នាំ២០២៤
លោក ដូណាល់ ត្រាំ បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤ របស់ទស្សនាវដ្តី Time ដែលនេះក៏ដោយសារតែលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក វិលត្រឡប់ចូលទៅអង្គុយកៅអីនៅក្នុងសេតវិមានសាជាថ្មី។

ទស្សនាវដ្តី Time សរសេរថា «តាំងពីចាប់ផ្តើមឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៥ ប្រហែលជាគ្មានបុគ្គលណា ដើរតួនាទីក្នុងការផ្លាស់ប្តូររបត់នយោបាយនិងប្រវត្តិសាស្រ្ត ធំជាងលោក ត្រាំ នោះទេ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជម្រើសនោះគឺជារឿងដ៏លំបាកមួយ»។
នេះជាលើកទី៣ហើយដែលលោក ត្រាំ លេចវត្តមានលើគម្របទស្សនាវដ្តី Time ក្នុងឆ្នាំ២០២៤។ យ៉ាងណា ចំពោះលោក ត្រាំ គាត់មិនដែលពេញចិត្តចំពោះទស្សនាវដ្តីនេះទេ ដោយតែងតែរិះគន់ថា Time ជ្រើសរើសបុគ្គលឆ្នើមមិនត្រឹមត្រូវ។

សូមបញ្ជាក់ថា ទស្សនាវដ្តី Time ចាប់ផ្តើមជ្រើសរើសបុគ្គលឆ្នើមប្រចាំឆ្នាំចាប់តាំងពីឆ្នាំ១៩២៧មក ប៉ុន្តែដើមឡើយគេហៅថា «បុរសប្រចាំឆ្នាំ» មិនមែនបុគ្គលឆ្នើមទេ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ Time ភាគច្រើនគឺតែងជ្រើសរើសថ្នាក់ដឹកនាំនយោបាយ អ្នកច្នៃប្រឌិតបង្កើតថ្មី និងឥស្សរជនវប្បធម៌ ឲ្យក្លាយជាម្ចាស់ជយលាភី។
កាលពីឆ្នាំមុន ម្ចាស់ជយលាភីពានរង្វាន់ Grammy អាមេរិក Taylor Swift បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដីនេះ ដោយយកឈ្នះលើខ្សែភាពយន្ត Barbie និងស្តេច Charles ទី៣របស់ចក្រភពអង់គ្លេស។
ទស្សនាវដ្តីបានផ្តល់រង្វាន់ដល់ Swift សម្រាប់ជំនាញដ៏អស្ចារ្យក្នុងការរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួន ហើយនេះធ្វើឲ្យ Swift ក្លាយជាស្ត្រីដំបូងគេ ដែលឈ្នះរង្វាន់នេះ២ដង ចាប់តាំងពីការចាប់ផ្តើមផ្តល់រង្វាន់នៅឆ្នាំ១៩២៧មក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Taylor Swift ជាប់ជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


