ព័ត៌មានអន្ដរជាតិ
UN៖ មនុស្សជាង៧០០នាក់ត្រូវបានសម្លាប់ក្នុងប្រទេសស៊ូដង់
យោងតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera មនុស្សជាង៧០០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង el-Fasher ក្នុងរដ្ឋ North Darfur នៃប្រទេសស៊ូដង់ ចាប់តាំងពីខែឧសភាមក និងបានអំពាវនាវដល់កងកម្លាំងគាំទ្ររហ័ស (RSF) របស់យោធាបញ្ឈប់ការឡោមព័ទ្ធនេះ។

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា «ការឡោមព័ទ្ធ និង ការប្រយុទ្ធគ្នាដោយឥតឈប់ឈរ កំពុងបំផ្លិចបំផ្លាញជីវិតជារៀងរាល់ថ្ងៃក្នុងទ្រង់ទ្រាយធំ ស្ថានភាពគួរឲ្យបារម្ភនេះមិនអាចបន្តបានទេ ដោយកងកម្លាំងគាំទ្ររហ័សត្រូវតែបញ្ចប់ការឡោមព័ទ្ធដ៏អាក្រក់នេះ»។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចងក្រងឯកសារអំពីការស្លាប់របស់ជនស៊ីវិលយ៉ាងហោចណាស់ ៧៨២នាក់ និងជាង១១៤៣នាក់ បានរងរបួសចាប់តាំងពីខែឧសភា។ ការស្លាប់និងរបួសបានកើតឡើងចំពេលមានការបាញ់ផ្លោងយ៉ាងទៀងទាត់ និងខ្លាំងក្លាដោយ RSF នៃតំបន់លំនៅដ្ឋានដែលមានប្រជាជនច្រើន ក៏ដូចជាការវាយប្រហារតាមអាកាសម្តងទៀតដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ ខណៈការវាយប្រហារបែបនេះទៅលើជនស៊ីវិលអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។

ទោះបីជាយ៉ាងណាភាគីជម្លោះទាំងពីរបានបដិសេធម្តងហើយម្តងទៀតអំពីចេតនាវាយប្រហារជនស៊ីវិល ហើយបានចោទប្រកាន់គ្នាទៅវិញទៅមក។ កងទ័ពស៊ូដង់ក្រោមការដឹកនាំរបស់ឧត្តមសេនីយ Abdel Fattah al-Burhan និង RSF ដែលដឹកនាំដោយអតីតអនុប្រធានរបស់គាត់គឺលោក Mohamed Hamdan Dagalo ត្រូវបានជាប់គាំងក្នុងជម្លោះអស់រយៈពេលជាង១៨ខែមកហើយ។ សង្រ្គាមបានបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ដោយមនុស្សជាង ១២ លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ បណ្ដាលឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិបានជួបការលំបាកក្នុងការផ្តល់ជំនួយ។
គួរបញ្ជាក់ ថា ទីក្រុងEl-Fasher គឺជាសមរភូមិជួរមុខដ៏សកម្មបំផុតមួយរវាង RSF និងកងទ័ពស៊ូដង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកំពុងប្រយុទ្ធដើម្បីរក្សាជំហរចុងក្រោយនៅក្នុងតំបន់ Darfur។ ក្រុមអ្នកសង្កេតការណ៍ភ័យខ្លាចថា ជ័យជម្នះរបស់ RSF នៅទីនោះអាចនាំមកនូវការសងសឹកពីជនជាតិភាគតិច ដូចដែលបានកើតឡើងនៅ West Darfur កាលពីឆ្នាំមុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


