ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យនៅប្រេស៊ីលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទាំងផ្ទុកអ្នកឆ្លង និងស្លាប់ដោយកូវីដ
ជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួនប្រភេទថ្មីបាននិងកំពុងរាលដាលនៅក្នុងប្រទេសប្រេស៊ីលដោយធ្វើឲ្យប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

វ៉ារ្យ៉ង់នេះត្រូវបានគេជឿថាមានដើមកំណើតនៅទីក្រុង Manaus នៃរដ្ឋ Amazon ហើយបានរីករាលដាលពាសពេញប្រទេសនៅខែនេះ ។
ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃដែលត្រូវបានបញ្ជាក់ថ្មីៗនេះបានកើនឡើងដល់ ៧០,០០០ ករណីដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោកពោលគឺលើសសហរដ្ឋអាមេរិកទៅទៀត ។ ចំណែកការស្លាប់ប្រចាំថ្ងៃវិញបានឡើងដល់ ២,០០០ នាក់នៅថ្ងៃខ្លះ ។

គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុនបន្ទប់សង្គ្រោះបន្ទាន់ (ICU) ជាង ៨០ ភាគរយត្រូវបានប្រើប្រាស់នៅក្នុងរដ្ឋយ៉ាងតិច ២៤ ក្នុងចំណោមរដ្ឋទាំង ២៧ ហើយក៏កំពុងមានខ្វះខាតផងដែរ ។
នៅទីក្រុង Sao Paulo អត្រានៃការប្រើប្រាស់បន្ទប់ ICU បានឡើងដល់ ៩០ ភាគរយនៅសប្តាហ៍នេះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ក្នុងមួយថ្ងៃមុនពេលពួកគេចូលមន្ទីរពេទ្យ ។

ចំណែកនៅឯទីបញ្ចុះសពមួយនៅជាយក្រុង Sao Paulo ជិត ៨០ ភាគរយនៃមនុស្សប្រមាណ ៣០ នាក់ដែលត្រូវបានបញ្ចុះនៅទីនោះជារៀងរាល់ថ្ងៃគឺជាជនរងគ្រោះដោយសារជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១,៦០៩,៦០១ ករណី និងមានអ្នកស្លាប់ចំនួន ២៨២,៤០០ នាក់ ហើយជាប្រទេសរងគ្រោះខ្លាំងជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រេស៊ីល វ៉ា ឥណ្ឌាឡើងលេខ ២ ទាំងករណីឆ្លង និងស្លាប់ដោយសារកូវីដ
ចុចអាន ៖ ធ្ងន់ធ្ងរខ្លាំងណាស់! មនុស្សម្នាក់ស្លាប់រាល់៥០វិនាទីម្តងនៅប្រេស៊ីល ដោយសារកូវីដ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


