ព័ត៌មានអន្ដរជាតិ
លោក Yoon យល់ព្រមសហការជាមួយតុលាការធម្មនុញ្ញ ក្រោយតុលាការក្រុងសេអ៊ូលឃុំខ្លួន
ប្រធានាធិបតី Yoon Suk Yeol បានក្លាយជាប្រធានាធិបតីដំបូងបំផុតក្នុងការចូលទៅស្តាប់ដំណើរការសវនាការរបស់ខ្លួនឯងនៅក្នុងតុលាការធម្មនុញ្ញនៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីលោកធ្លាប់បានបដិសេធការចូលទៅកាន់សវនាការ ដោយសារតែការព្រួយបារម្ភពីបញ្ហាសន្តិសុខ។

ការសម្រេចចិត្តនេះ បានកើតមានឡើងក្រោយតុលាការក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួនលោក ដើម្បីឃុំខ្លួនមានរយៈពេល២០ថ្ងៃ ដើម្បីបន្តនីតិវិធីសាកសួរនៅក្នុងការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) ដែលលោកធ្លាប់បានបដិសេធឆ្លើយសំណួរព្រោះលោកចាត់ទុកថា ដំណើរការនីតិវិធីសាកសួររបស់ CIO ចំពោះរូបលោក គឺខុសច្បាប់។
ប្រទេសកូរ៉េខាងត្បូងធ្លាប់មានការចោទប្រកាន់និងព្យួរអំណាចប្រធានាធិបតី២រូប គឺ អតីតប្រធានាធិបតី Roh Moo-hyun ក្នុងឆ្នាំ២០១៤ និងអតីតប្រធានាធិបតី Park Geun-hye នៅក្នុងឆ្នាំ២០១៦ ប៉ុន្តែប្រធានាធិបតីទាំងពីរមិនបានចូលស្តាប់ដំណើរការសវនាការដោយផ្ទាល់នោះទេ។ ករណីទាំងពីរខាងលើ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងធ្លាប់សម្រេចច្រានចូលបណ្តឹងសភាប្រឆាំ អតីតប្រធានាធិបតី Roh Moo-hyun ប៉ុន្តែបានតម្កល់ការចោទប្រកាន់របស់ប្រឆាំងប្រធានាធិបតី Park Geun-hye។
ប្រធានាធិបតី Yoon ត្រូវបានសភាជាតិចោទប្រកាន់និងបោះឆ្នោតព្យួរអំណាច កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ខណៈពេលដែលការស៊ើបអង្កេតកំពុងដំណើរការលើការចោទប្រកាន់ដែលគាត់បានដឹកនាំការបះបោរ និងរំលោភអំណាចតាមរយៈការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសកាលថ្ងៃទី៣ខែធ្នូឆ្នាំមុន។
តុលាការធម្មនុញ្ញមានពេល១៨០ថ្ងៃ គិតចាប់ពីថ្ងៃដែលខ្លួនបានទទួលសំណុំរឿងនៅថ្ងៃទី១៤ខែធ្នូឆ្នាំមុន ដើម្បីតម្កល់ការចោទប្រកាន់ និងដកគាត់ចេញពីតំណែង ឬច្រានចោលការចោទប្រកាន់ ហើយដាក់លោក Yoon ឲ្យចូលកាន់អំណាចវិញ។
ប្រសិនបើ Yoon ត្រូវបានបណ្តេញចេញពីអំណាចមែននោះ ប្រទេសកូរ៉េខាងត្បូងនឹងត្រូវបានទាមទារឱ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងរយៈពេល៦០ថ្ងៃចាប់ពីថ្ងៃប្រកាសសាលក្រម។
ប៉ុន្មានថ្ងៃកន្លងមកនេះ ទោះស្ថិតក្រោមបរិយាសត្រជាក់ខ្លាំងក៏ដោយ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការមជ្ឈឹមរបស់ទីក្រុងសេអ៊ូល ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប្រធានាធិបតី Yoon ដោយលើកស្លាកសញ្ញាថា «ការចោទប្រកាន់មិនត្រឹមត្រូវ»។
ប៉ូលីសបានឡោមព័ទ្ធជុំវិញបរិវេណតុលាការ និងលើសពីនេះ ហើយបានចតរថយន្តក្រុងនៅតាមចិញ្ចើមផ្លូវ ដើម្បីទប់ស្កាត់អំពើហិង្សាណាមួយក្នុងចំណោមអ្នកតវ៉ា។ ការបង្ហាញខ្លួនរបស់ Yoon នៅតុលាការជាលើកដំបូងដែលលោកបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីថ្ងៃដែលលោកដាក់ច្បាប់អាជ្ញាសឹក។
តាមការវិភាគរបស់អ្នកជំនាញច្បាប់របស់ប្រទេសកូរ៉េ តុលាការធម្មុនុញ្ញ នឹងមានពេលរហូតដល់ពាក់កណ្តាលខែមីនាដើម្បីប្រកាសសាលក្រមជាផ្លូវ៕
ដោយ រ៉ាន់ រើយ
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


