Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ និងឆ្លងថ្មីជិត១០០ករណី

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថាមានការឆ្លងថ្មីចំនួន៩២ករណី ដែលក្នុងនោះមាន១៤នាក់ជាករណីនាំចូលនិងមានអ្នកស្លាប់ម្នាក់។

ក្នុងចំណោមករណីថ្មី មានមនុស្ស៦៤នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។ ខេត្ត Samut Sakhon បន្តឈរនៅលើគេក្នុងបញ្ជីករណីឆ្លង ដោយមាន៣២ករណី, បន្ទាប់មកបាងកក២០ករណី, Nakhon Pathom ៤ករណី, Suphanburi ២ករណី, Ayutthaya ១ករណី, Pathum Thani ១ករណី, Nonthaburi ១ករណី, Ratchaburi ១ករណី, Samut Prakan ១ករណីនិង Mukdahan ១ករណី។

ចំពោះករណីនាំចូលទាំង១៤ករណីរួមមាន ជនជាតិថៃចំនួន៥នាក់, ហ្វីលីពីន៣នាក់, ម៉ាឡេស៊ីម្នាក់, អាមេរិកម្នាក់, អង់គ្លេសម្នាក់, ឥណ្ឌាម្នាក់, តួកគីម្នាក់និងប៉ាគីស្ថានម្នាក់ដែលអ្នកទាំងនេះបានធ្វើដំណើរមកពីចក្រភពអង់គ្លេស ហ្វីលីពីន ស៊ុយអែត ហ្វាំងឡង់ យេម៉ែន សហរដ្ឋអាមេរិក អារ៉ាប់រួម តួកគី ប៉ាគីស្ថាននិងបែលហ្ស៊ិក។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៤៩៤ករណី។ មនុស្សចំនួន ២៦,៣៧៧នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៨៩នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថ្ងៃនេះកូវីដនៅថៃ ធ្ងន់ជាងម្សិលមិញ! ឆ្លងថ្មីរហូតដល់២៤៨ករណី និងស្លាប់ម្នាក់

ចុចអាន៖ ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ ហើយឆ្លងថ្មី៧៨ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម