ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ អ៊ុយក្រែន ត្រូវតែរៀបចំការបោះឆ្នោត
ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណៈប្រតិភូអាមេរិកនិងរុស្ស៊ី ជួបចរចាគ្នានៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត, ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ ស្រាប់តែនិយាយថា អ៊ុយក្រែន ត្រូវតែរៀបចំការបោះឆ្នោតថ្មី។

កិច្ចពិភាក្សាអំពីវិធីបញ្ចប់ជម្លោះអ៊ុយក្រែននេះ គឺជាជំនួបលើកដំបូងចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក ចូ បៃដិន ផ្អាកទំនាក់ទំនងសឹងតែគ្រប់ផ្នែកជាមួយទីក្រុងមូស្គូក្នុងឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅ Mar-a-Lago ក្នុងរដ្ឋ ហ្វ្លរីដា កាលពីថ្ងៃអង្គារទី១៨ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា «មេដឹកនាំអ៊ុយក្រែន ហ្សេលេនស្គី លែងមានប្រជាប្រិយភាពទៀតហើយនៅក្នុងប្រទេស។ ខ្ញុំមិនចង់និយាយទេ ប៉ុន្តែកម្រិតគាំទ្ររបស់គាត់គឺបានធ្លាក់ចុះ ៤%បាត់ទៅហើយ»។ លោកបន្តថា «ប្រសិនបើអ៊ុយក្រែនចង់បានកៅអីនៅតុចរចា វាដល់ពេលត្រូវបោះឆ្នោតហើយ។ នោះមិនមែនជារឿងរបស់រុស្ស៊ីទេ នោះជារឿងរបស់ខ្ញុំ និងពីប្រទេសជាច្រើនទៀត»។

ទន្ទឹមនោះ លោក ត្រាំ បានលើកឡើងថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន តាមពិតអាចដោះស្រាយបានយ៉ាងងាយ។ គ្រាន់តែអ្នកចរចាពាក់កណ្តាល ក៏អាចដោះស្រាយបានដែរកាលពីឆ្នាំមុន ទាំងមិនចាំបាច់ដល់ថ្នាក់បាត់បង់ទឹកដីជាច្រើននិងស្លាប់មនុស្សច្រើនបែបនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ អ៊ុយក្រែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្លួនមិនអាចរៀបចំការបោះឆ្នោតបានឡើយ ដរាបណាសង្គ្រាមជាមួយរុស្ស៊ី នៅតែបន្តឆាបឆេះ។
សូមជម្រាបថា កម្រិតគាំទ្រលោក ហ្សេលេនស្គី បានហក់ឡើងខ្ពស់ដល់ ៩០% ពេលសង្គ្រាមជាមួយរុស្ស៊ីផ្ទុះឡើងនៅដើមឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមកបានធ្លាក់ចុះដល់ប្រហែល ៥០% បន្ទាប់ពីចាញ់នៅសមរភូមិ និងប្រទេសជួបវិបត្តិសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


