ព័ត៌មានអន្ដរជាតិ
ពូទីន៖ កងទ័ពរុស្ស៊ីប្រយុទ្ធនៅសមរភូមិជាមួយអ៊ុយក្រែន គឺដើម្បី យុត្តិធម៌
ក្នុងទិវាអ្នកការពារមាតុភូមិកាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយឥស្សរជនក្នុងជួរកងទ័ព ហើយបានកោតសរសើរមិនដាច់ពីមាត់ចំពោះវីរភាពដ៏អង់អាចរបស់ពលទាហាន នៅសមរភូមិ ដោយបញ្ជាក់ថា ពួកគេកំពុងប្រយុទ្ធដើម្បីយុត្តិធម៌និងអនាគតរបស់ប្រទេសរុស្ស៊ី។

តាមការចុះផ្សាយរបស់ RT, ក្នុងឱកាសនោះ មេដឹកនាំរុស្ស៊ីថ្លែងថា «អ្នកចូលរួមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺជាអ្នកការពារកេរដំណែលដ៏រុងរឿងរបស់ដូនតាយើង។ ពួកគេបង្ហាញភាពក្លាហាន ការពារប្រទេសរុស្ស៊ី និងតស៊ូដើម្បីការពិត យុត្តិធម៌ សន្តិភាព និងអនាគតរបស់ប្រជាជនយើង»។
ការអបអរទិវានេះកើតឡើងចំពេលរុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះចាប់តាំងពីសង្គ្រាមជាមួយអ៊ុយក្រែន ផ្ទុះឡើងកាលពី៣ឆ្នាំមុន។

សារព័ត៌មាន Kyiv Independent រាយការណ៍ថា រុស្ស៊ីបានបញ្ជូនយន្តហោះគ្មានមនុស្សបើកចំនួន២៦៧គ្រឿង វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន កាលពីរាត្រីថ្ងៃអាទិត្យ ប៉ុន្តែខែលការពារដែនអាកាស បាញ់ទម្លាក់បានត្រឹម១៣៨គ្រឿងប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ ប៉ុន្តែមានមនុស្សរងរបួសចំនួន៣នាក់។

មិនមែនតែយន្តហោះគ្មានមនុស្សបើកទេ រុស្ស៊ីក៏បាញ់មីស៊ីលស្រោចលើអ៊ុយក្រែនដែរ ខណៈការវាយប្រហារធ្ងន់ធ្ងរបំផុត បានកើតឡើងនៅក្នុងទីក្រុង Kryvyi Rih នៃតំបន់ Dnipropetrovsk។
ការវាយប្រហារនោះធ្វើឲ្យខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ទីក្រុងយ៉ាងដំណំ រួមទាំងអគារផ្ទះល្វែងចំនួន១២កន្លែង មណ្ឌលចាស់ជរានិងព្រះវិហារមួយផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រ៉យទ័រ៖ រុស្ស៊ីអាចយល់ព្រមយកលុយដែលបង្កក ៣០០ពាន់លានដុល្លារទៅដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


