ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សង្ឃឹមថា សង្គ្រាមនឹងចប់ឆ្នាំនេះ
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុបបូកនាយករដ្ឋមន្ត្រីកាណាដា ហើយនៅពេលឆ្លើយតបសំណួរអ្នកកាសែតដែលសួរថាតើ លោកនិងប្រជាជនអ៊ុយក្រែនរំពឹងអ្វីខ្លះ ក្រោយភ្លើងសង្គ្រាមឆាបឆេះអស់រយៈពេល៣ឆ្នាំមកហើយនេះ ប្រមុខដឹកនាំទីក្រុងកៀវនិយាយថា «យើងសង្ឃឹមថា យើងអាចបញ្ចប់សង្គ្រាមនៅឆ្នាំនេះ»។

លោកនិយាយថា យើងរំពឹង ភ្លើងសង្គ្រាមនឹងរលត់នៅឆ្នាំនេះ។ វាពិតជាពិបាកណាស់សម្រាប់ ប្រជាជាតិទាំងមូល។ យ៉ាងណា អ៊ុយក្រែន ត្រូវការការធានាសន្តិសុខដើម្បីទប់ស្កាត់មិនឲ្យទីក្រុងមូស្គូបកមកវិញ។ មានតែសមាជិកភាព EU និងណាតូទេ ទើបអាចជួយបាន។
ម្យ៉ាងលោកបង្ហើបថា ការដោះដូរឈ្លើយសឹកជាមួយរុស្ស៊ី ក៏ជាជំហានមួយឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែរ។ ចាប់តាំងពីផ្ទុះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានដោះដូរឈ្លើយសឹកគ្នា ចំនួន៦០លើក ដោយក្នុងនោះការដោះដូរទ្រង់ទ្រាយធំបំផុត គឺកើតឡើងកាលពីខែធ្នូឆ្នាំ២០២៤ ដែលមានការដោះដូរឈ្លើយសឹក រាប់រយនាក់។

មុននេះដែរ លោក ហ្សេលេនស្គី បញ្ជាក់យ៉ាងច្បាស់ថា លោកត្រៀមចិត្តត្រៀមកាយរួចរាល់អស់ហើយ ដើម្បីចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែនទទួលបានសន្តិភាព ឬអាចចូលអង្គការណាតូបាន។
ថ្លែងក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ លោកហ្សេលេនស្គី បានឆ្លើយតបទៅអ្នកកាសែតថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអឺរ៉ុបថ្ងៃចន្ទ គឺរួមមានប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងមេដឹកនាំនៃប្រទេសកាណាដា ដាណឺម៉ាក អ៊ីស្លង់ ឡេតូនី លីទុយអានី ហ្វាំងឡង់ ន័រវេស អេស្ប៉ាញ និងស៊ុយអែត ដែលអ្នកទាំងអស់នេះ សុទ្ធសឹងបង្ហាញការគាំទ្រដល់អ៊ុយក្រែន។
មេដឹកនាំផ្សេងទៀត ដែលរួមមានមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន គឺបាននិយាយតាមរយៈVideo Link ប៉ុន្តែគេមិនឃើញមានតំណាងសហរដ្ឋអាមេរិកទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


