ព័ត៌មានអន្ដរជាតិ
ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់
ក្នុងសម័យប្រជុំរួមនៃសភា នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកទទួលបានលិខិតដ៏សំខាន់មួយច្បាប់ពីមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ហើយលោកពិតជាពេញចិត្តណាស់ចំពោះលិខិតនោះ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៥ខែមីនាឆ្នាំ២០២៥។

មិនលាក់បាំងឡើយ លោក ត្រាំ ថែមទាំងប្រាប់ជាសាធារណៈផងដែរអំពីខ្លឹមសារនៃលិខិតនោះដែលមានន័យថា អ៊ុយក្រែន ត្រៀមចូលមកកាន់តុចរចា កាន់តែឆាប់កាន់តែល្អ ដើម្បីនាំមកនូវសន្តិភាពដ៏យូរអង្វែង ហើយគ្មាននរណាចង់បានសន្តិភាពខ្លាំងជាងប្រជាជនអ៊ុយក្រែននោះទេ។
ដោយសំដៅទៅសម្តីរបស់លោក ហ្សេលេនស្គី, លោក ត្រាំ និយាយតាមថា «ខ្ញុំនិងក្រុមការងារត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។ មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ក៏និយាយដែរថា លោក ហ្សេលេនស្គី ប្រាប់គាត់ថា អ៊ុយក្រែន ត្រៀមខ្លួនរួចហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយសហរដ្ឋអាមេរិក។

យ៉ាងណាក្តី ពាក់ព័ន្ធលិខិតនេះ ភាគីខាងអ៊ុយក្រែន មិនទាន់ចេញមុខនិយាយអ្វីនោះទេ។
តាមពិតទៅបើលិខិតនោះមានខ្លឹមសារអ៊ីចឹងមែន វាមិនខុសប៉ុន្មានពីអ្វីដែលលោក ហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី៤ខែមីនានោះទេ ដែលមេដឹកនាំអ៊ុយក្រែន សរសេរថា «ក្រុមខ្ញុំ និងខ្ញុំត្រៀមរួចហើយក្នុងការធ្វើការនៅក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពមួយដែលយូរអង្វែង»។ មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា៖ «ជំនួបរបស់ពួកយើងនៅវ៉ាស៊ីនតោន ក្នុងសេតវិមានកាលពីថ្ងៃសុក្រ មិនបានសម្រេចនូវអ្វីដែលរំពឹងទុកនោះទេ។ វាដល់ពេលដែលត្រូវកែប្រែរឿងឲ្យល្អឡើងវិញហើយ»។

រឿងនេះកើតឡើង បន្ទាប់ពីលោក ត្រាំ សម្រេចផ្អាកជំនួយទាំងអស់ដល់ប្រទេសអ៊ុយក្រែន ដែលកត្តានេះធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងនៅក្នុងទីក្រុងកៀវ និងបណ្ដាប្រទេសអឺរ៉ុបជាច្រើន ដោយបារម្ភថា អាមេរិកកំពុងងាកចេញពីសម្ព័ន្ធមិត្តរបស់ពួកគេ និងឆ្ពោះទៅចងចំណងមិត្តភាពកាន់តែខ្លាំងឡើងជាមួយប្រទេសរុស្ស៊ី។
ពាក់ព័ន្ធនឹងការកាត់ជំនួយរបស់អាមេរិកនេះដែរ លោក ហ្សេលេនស្គី និយាយថា ជម្លោះជាសាធារណៈរបស់លោកជាមួយ ត្រាំ កាលពីសប្តាហ៍មុន គឺជារឿងដ៏គួរឲ្យសោកស្តាយ ហើយលោកបានសន្យាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ «ខ្ញុំត្រៀមខ្លួនធ្វើការក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ប្រធានាធិបតី ត្រាំ»
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


