ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ផ្តាំទៅសម្ព័ន្ធមិត្តទាំងឡាយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់
ក្រោយភាគីរុស្ស៊ីបញ្ជាក់ថាលក្ខខណ្ឌនៃបទឈប់បាញ់គឺជាខ្លួនជាអ្នកកំណត់មិនមែនសហរដ្ឋអាមេរិក និងការទាមទារសុំមើលខ្លឹមសារលម្អិតនៃសំណើសិននោះ ស្រាប់តែពេលនេះ ប្រធានាធិបតិអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផ្តាំទៅសម្ព័ន្ធទាំងឡាយថា ប្រយ័ត្នចាញ់បោកពូទីន។

ក្នុងសុន្ទរកថាកាលពីរាត្រីថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកហ្សេលេនស្គី បានព្រមានទៅសម្ព័ន្ធមិត្តអ៊ុយក្រែនថា ពួកគេត្រូវតែប្រាកដក្នុងចិត្តកុំឲ្យរុស្ស៊ីបោកប្រាស់បាន ព្រោះថាឥឡូវពូទីនមិនឈប់បាញ់ឡើយ។
តាមការចុះផ្សាយរបស់ Sky News, លោក ហ្សេលេនស្គី និយាយថា «យើងត្រូវតែឈានឆ្ពោះទៅរកសន្តិភាព ប៉ុន្តែដែគូអន្តរជាតិក៏មិនត្រូវឲ្យពូទីន បោកដែររឿងកិច្ចព្រមព្រៀងបទឈប់បាញ់នេះ»។

ការលើកឡើងរបស់លោកហ្សេលេនស្គី គឺស្របពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់សម្ពាធខ្លាំងឲ្យទីក្រុងមូស្គូ យល់ព្រមលើបទឈប់បាញ់ ដោយគំរាមប្រើធម៌ក្តៅលើលោកពូទីន ហើយថា រុស្ស៊ីនឹងជួបផលវិបាកធ្ងន់ធ្ងរបំផុត បើមិនព្រមទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃទេនោះ។
លោកត្រាំថ្លែងថា «មានរឿងជាច្រើនដែលយើងនឹងធ្វើ ជាពិសេសពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចតែម្តង។ ខ្ញុំអាចធ្វើរឿងជាច្រើនបានទាក់ទងនឹងផ្នែកហិរញ្ញវត្ថុដែលនឹងឲ្យរុស្ស៊ីហិនហោច ប៉ុន្តែតាមពិតខ្ញុំមិនចង់ទេ ព្រោះខ្ញុំចង់បានសន្តិភាព»។

ទោះបែបនេះក្តី លោកត្រាំ មិនរៀបរាប់ខ្លាំងជាងនេះឡើយថាតើ ទាំងនោះគឺជាវិធានការអ្វីខ្លះ។ យ៉ាងណា មុននេះទាក់ទងនឹងបទឈប់បាញ់នេះដែរ លោកត្រាំបញ្ជាក់ហើយហើយ រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទេ។
សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា ដោយប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានឯកភាពរួចហើយ ដោយរង់ចាំតែភាគីរុស្ស៊ីប៉ុណ្ណោះ ខណៈមន្ត្រីក្រុងវ៉ាស៊ីនតោននឹងពាំនាំសំណើនេះទៅមូស្គូ ចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមប្រើធម៌ក្តៅឲ្យរុស្ស៊ីហិនហោច បើពូទីន មិនព្រមឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


