ព័ត៌មានអន្ដរជាតិ
អាមេរិក ស្នើឲ្យពន្យារពេលបទឈប់បាញ់៥០ថ្ងៃទៀតរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល
បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានស្នើការពន្យារពេល៥០ថ្ងៃចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា ក្នុងគោលបំណងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមដោយក្រុមហាម៉ាស និងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់តំបន់។

យោងតាមការចុះផ្សាយរបស់ Jerusalem Post កាលពីថ្ងៃ១៣ខែមីនា លោក Witkoff បានបង្ហាញសំណើនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងដូហា ជាមួយកាតា និងអ្នកសម្រុះសម្រួលអេហ្ស៊ីប ក៏ដូចជាអ្នកចរចាអ៊ីស្រាអែលផងដែរ។ ការពន្យារពេលនេះ មានគោលបំណងដើម្បីបើកឲ្យមានការប្រារព្ធពិធីបុណ្យធំៗចំនួនពីរនាពេលខាងមុខ ដូចជា បុណ្យរ៉ាម៉ាដាន (Ramadan) និងបុណ្យ Passover របស់ជនជាតិជ្វីហ្វ ហើយមានបំណងទប់ស្កាត់ការកើតឡើងនៃជម្លោះឡើងវិញ និងផ្តល់នូវផ្លូវត្រួសត្រាយមួយដើម្បីឈានដល់បទឈប់បាញ់រយៈពេលវែងនៅហ្គាហ្សា។
នៅក្រោមសំណើរបស់អាមេរិក «ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងដែលនៅរស់ប្រមាណ៥នាក់ ក៏ដូចជាសាកសពចំណាប់ខ្មាំងដែលបានស្លាប់។ ជាថ្នូរ អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យមានបទឈប់បាញ់រយៈពេល៥០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១ខែមីនា»។
អ៊ីស្រាអែលបានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ ដោយបង្ហាញពីឆន្ទៈក្នុងការពិចារណាលើបទឈប់បាញ់ដែលបានបន្ត និងការផ្តល់ជំនួយមនុស្សធម៌ឡើងវិញ។ យ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានច្រានចោលសំណើរបស់អាមេរិកក្នុងការបន្តបទឈប់បាញ់រយៈពេល៥០ថ្ងៃទៀត ខណៈកន្លងមក ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចង់ចាប់ផ្ដើមការចរចាលើដំណាក់កាលទីពីរ ដែលត្រូវគេសន្មត់ថាឈានដល់កិច្ចព្រមព្រៀងមួយជុំវិញការដកខ្លួនទាំងស្រុងរបស់កងកម្លាំងអ៊ីស្រាអែល។
បទឈប់បាញ់បច្ចុប្បន្នដែលត្រូវបានបង្កើតឡើងក្នុងខែមករាឆ្នាំ២០២៥ កើតចេញពីការចរចាដែលពាក់ព័ន្ធនឹងបេសកជនអាមេរិកលោក Brett McGurk និងលោក Steve Witkoff រួមជាមួយនាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani។ បទឈប់បាញ់នេះ បានសម្របសម្រួលការផ្លាស់ប្តូរចំណាប់ខ្មាំងចំនួន៣៣នាក់ដែលក្រុមហាម៉ាសបានឃុំខ្លួនសម្រាប់អ្នកទោសប៉ាឡេស្ទីនប្រហែល ២ ០០០នាក់ និងអនុញ្ញាតឲ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


