ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបើកការវាយប្រហារ ស្លាប់មនុស្ស៤នាក់នៅហ្គាហ្សា អំឡុងពេលកិច្ចពិភាក្សាអំពីបទឈប់បាញ់ថ្មី
នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៥ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ៤នាក់ស្លាប់។ ឧបទ្ទវហេតុនេះកើតឡើងស្របពេលការចរចាបទឈប់បាញ់ដែលកំពុងធ្វើរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយមានការសម្របសម្រួលដោយរដ្ឋអារ៉ាប់ និងសហរដ្ឋអាមេរិក។

យោធាអ៊ីស្រាអែល បាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារ «ភេរវករដែលបានចូលរួមក្នុងសកម្មភាពគួរឲ្យសង្ស័យនៅលើដីនៅកណ្តាលតំបន់ហ្គាហ្សា និងបង្កការគំរាមកំហែងដល់កងកម្លាំង»។ យ៉ាងណាមិញ សាច់ញាតិរបស់សាកសពទាំងអស់ បានអះអាងថា ពួកគេសុទ្ធតែជាជនស៊ីវិលនោះទេ។
អ៊ីស្រាអែល បានបញ្ជូនគណៈប្រតិភូទៅរដ្ឋធានីដូហាប្រទេសកាតា សម្រាប់កិច្ចចរចាបទឈប់បាញ់បន្ថែមទៀត បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាសបានបញ្ចប់ការចរចាមួយក្នុងទីក្រុងគែរ កាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែមិនទាន់មានសញ្ញានៃការឈានដល់ការដោះស្រាយជម្លោះដែលគំរាមកំហែងដល់ការវិលទៅរកជម្លោះប្រដាប់អាវុធនោះទេ។
ការប្រយុទ្ធគ្នានៅហ្គាហ្សា ត្រូវបានបញ្ឈប់ចាប់តាំងពីថ្ងៃទី១៩ខែមករា ក្រោមដំណាក់កាលដំបូងនៃបទឈប់បាញ់ ហើយក្រុមហាម៉ាសបានផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣នាក់ និងជនជាតិថៃ ៥នាក់សម្រាប់អ្នកទោសនិងអ្នកឃុំឃាំងប៉ាឡេស្ទីនប្រហែល ២ ០០០នាក់។
ក្រុមហាម៉ាស ចង់ចាប់ផ្តើមកិច្ចចរចាលើដំណាក់កាលទីពីរ ដែលត្រូវបានគេសន្មត់ថាឈានដល់កិច្ចព្រមព្រៀងមួយជុំវិញការដកខ្លួនទាំងស្រុងរបស់អ៊ីស្រាអែល។ ប៉ុន្តែ អ៊ីស្រាអែលទាមទារឲ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ដោយមិនចាប់ផ្តើមការចរចាដំណាក់កាលទីពីរឡើយ។
កាលពីថ្ងៃអង្គារ ក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលពីការព្យាយាមបង្កទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សា ដោយបន្តបិទការផ្តល់ជំនួយ និងកាត់ផ្តាច់អគ្គិសនី ដែលជាវិធានការប៉ះពាល់ដល់កន្លែងផលិតទឹកស្អាតតែមួយគត់របស់តំបន់៕

ដោយ៖ ឈាង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល