Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ទៅ ៤០១ករណី និងមានអ្នកស្លាប់ម្នាក់ទៀត

បានផុស

នៅ

នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីរហូតដល់ទៅ៤០១ករណីឯណោះ ខណៈមានអ្នកស្លាប់ម្នាក់ទៀត។

This image has an empty alt attribute; its file name is download-5.jpg

ក្នុងចំណោមករណីទាំងអស់ មាន៤៦ករណីជាការឆ្លងក្នុងសហគមន៍, ៣៣៧ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្មនិង ១៨ករណីជាការនាំចូល។

អ្នកស្លាប់ទី៩២របស់ប្រទេសថៃ គឺជាអ្នកក្រុងបាងកកអាយុ៧៥ឆ្នាំ ដែលមានជំងឺបេះដូង លើសឈាមនិងជំងឺភ្លេចភ្លាំង។ គាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១៤ខែមីនា។

This image has an empty alt attribute; its file name is outbreak-of-the-coronavirus-disease-covid-19-in-bangkok-3.jpg

ចំពោះករណីនាំចូលទាំង១៨ករណី គឺមានជនជាតិថៃចំនួន១១នាក់និងជនបរទេស៧នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន១០៣នាក់បានជាសះស្បើយ។

This image has an empty alt attribute; its file name is unnamed-4-2.jpg

សេចក្តីប្រកាសអំពីករណីថ្មីនេះបានកើតឡើង បន្ទាប់ពី CCSA កាលពីថ្ងៃចន្ទ បានរាយការណ៍ថា ពលករចំណាកស្រុកបរទេសជិត៣០០នាក់ នៅឯមណ្ឌលឃុំឃាំងរបស់ការិយាល័យអន្តោប្រវេសន៍ក្នុងសង្កាត់ Suan Phlu និង Bang Khen បានឆ្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirangson បាននិយាយថា ជនចំណាកស្រុកបរទេសចំនួន៩៨នាក់ក្នុងចំណោម១,៨៨៨នាក់ នៅឯមណ្ឌលឃុំឃាំង ត្រូវបានធ្វើតេស្តវិជ្ជមានចាប់ពីថ្ងៃទី១១ខែមីនាដល់ថ្ងៃសៅរ៍សប្តាហ៍មុន។ នៅថ្ងៃសៅរ៍ មានករណីដែលត្រូវបានបញ្ជាក់ចំនួន២៩៧ ករណីបន្ថែមទៀត ដែលភាគច្រើនបានចូលក្នុងប្រទេសដោយខុសច្បាប់។

This image has an empty alt attribute; its file name is thumbs_b_c_9c3152c7af0e0099c34f3d92de7633aa.jpg

លោកស្រីនិយាយថា ជនជាតិមីយ៉ាន់ម៉ា វៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺ។

គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,២៧៧ករណី។ មនុស្សចំនួន ២៦,៧៦៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៩២នាក់៕ 

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ធ្ងន់ធ្ងរណាស់! ពលករចំណាកស្រុកជិត៣០០នាក់ ក្នុងមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅថៃ ឆ្លងកូវីដ មានទាំងខ្មែរផងដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម