Connect with us

ព័ត៌មានអន្ដរជាតិ

នៅចិន ក្រុម​គ្រួសារអ្នកស្លាប់​​ប្ដឹង​អ្នក​​​ចូលរួម​ផឹកស៊ី​ក្នុងពិធី​ជប់លៀង ​ធ្វើ​ឱ្យ​កូនខ្លួន​ស្រវឹង​បើក​បរគ្រោះថ្នាក់​

បានផុស

នៅ

តុលាការប្រជាជននៃទីក្រុង Changshu ខេត្ត Jiangsu ប្រទេសចិន បានសម្រេចបើកសវនាការលើសំណុំរឿងមួយពាក់ព័ន្ធនឹងវិវាទច្រើនឆ្នាំមក​ហើយ​ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តអគ្គិសនី បានសម្លាប់មនុស្សម្នាក់ដែលបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់ត្រា បង្ហាញថា កាលពីថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២៣ បុរសម្នាក់ឈ្មោះថា Xu បានទទួលទានអាហារពេលល្ងាចជាមួយជនជាប់ចោទ Lo, Giang, Chen និងអ្នកផ្សេងទៀតនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Changshu។ ក្នុង​ពេល​​ញ៉ាំ​អាហារ លោកនិង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​ផឹក​ស្រា។ បន្ទាប់​ពី​ជប់​លៀង​រួច គាត់​បាន​បើកឡានអគ្គិសនីទៅ​ផ្ទះ។

លុះ​វេលា​ម៉ោង​១​និង​៣៩​នាទី​រសៀល​ថ្ងៃ​ដដែល រថយន្ត​បាន​ដាច់​កង់​ទៅ​បុក​ដើមឈើ ។ គ្រោះថ្នាក់​នេះ​បាន​ធ្វើ​ឲ្យលោក Xu របួស និង​ស្លាប់​នៅ​ថ្ងៃ​ដដែល។

ផ្អែកតាមការធ្វើកោសល្យវិច្ច័យ ​មាន​ភស្តុតាង បានបង្ហាញថា កំហាប់អេតាណុល (ethanol) នៅក្នុងឈាមរបស់ជនរងគ្រោះ មានកម្រិតខ្ពស់។ នគរបាល​ចរាចរណ៍​បាន​កំណត់​ថា ជន​រង​គ្រោះ​បង្ក​គ្រោះថ្នាក់​នេះ​ដោយ​ខ្លួន​ឯង ​ដោយ​សារ​តែ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​មិន​អាច​គ្រប់គ្រង​រថយន្ត​បាន​ដោយ​សុវត្ថិភាព។ ដូច្នេះ លោកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់នេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយ​ពេល​កើតហេតុ គ្រួសារ​របស់ជនរងគ្រោះ បាន​ប្តឹង​មិត្ត​ភក្តិ​ដែល​ផឹក​ស្រា​ជាមួយ ពួកគេ​បាន​​ស្នើ​ឲ្យ​មនុស្ស​ទាំង​បី​សង​ជំងឺ​ចិត្ត​សរុប​ជាង ៤៤០.០០០ យន់ (៦០,៣៨១ដុល្លារ)។

ក្នុងអំឡុងពេលសវនាការ តុលាការបានបញ្ចាក់ថា ជនរងគ្រោះបានស្នើចេញទៅផឹកស៊ីនៅក្រៅក្នុងថ្ងៃកើតហេតុ ហើយជាអ្នកបង់ប្រាក់ ដែលសរុបទៅមានមនុស្ស៧នាក់ស្ថិតក្នុងហេតុការណ៍។ ក្នុង​ពេល​ញ៉ាំ​អាហារ មាន​តែជនរងគ្រោះនិងបុរសម្នាក់ទៀតបាន​ផឹក​ស្រា​ច្រើនជាងគេ ហើយពេល​នោះ​អ្នក​រាល់​គ្នា​លើក​កែវ​ជល់គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា​ឲ្យ​ផឹក​ទេ។

តុលាការថែមទាំងកំណត់ទៀតថា នៅក្នុងពិធីជប់លៀងនោះ ពុំមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ជនដែល​ត្រូវ​ចោទទាំង៣នាក់បានប្រព្រឹត្តិខុសដូចការញុះញង់ ឬបង្ខំអ្នកដទៃឲ្យផឹកស្រាច្រើនជ្រុល ឬចូលរួមក្នុងការប្រកួតផឹកស៊ីនោះទេ។ ដូច្នេះហើយ តុលាការបានរកឃើញពួកគេ មិនមានកំហុសក្នុងការស្លាប់របស់លោក Xu នោះទេ។

លោកចៅក្រមបានវិភាគថា បើមនុស្សស្លាប់ដោយគ្រោះថ្នាក់តាមផ្លូវទៅផ្ទះវិញ ក្រោយផឹកស៊ី តើជនដែលផឹកជាមួយគាត់ទទួលខុសត្រូវ ឬអត់ អាស្រ័យលើអាកប្បកិរិយាក្នុងពិធីជប់លៀង។

ជាទូទៅ អ្នករៀបចំ អ្នកអញ្ជើញ ឬអ្នកចូលរួមក្នុងពិធីជប់លៀងគួរតែទទួលខុសត្រូវខ្ពស់ចំពោះការថែទាំ រួមទាំងការយកចិត្តទុកដាក់ទាន់ពេលវេលាចំពោះស្ថានភាពរាងកាយរបស់អ្នកដែលផឹកនៅក្នុងពិធីជប់លៀង។ ប្រសិនបើពួកគេរកឃើញនរណាម្នាក់ផឹកស្រាច្រើនពេក ពួកគេត្រូវតែរំលឹកភ្លាមៗ បញ្ឈប់ និងទទួលខុសត្រូវក្នុងការធានាសុវត្ថិភាព និងរៀបចំការដឹកជញ្ជូនដើម្បីយកបុគ្គលនេះទៅផ្ទះ។

ដោយឡែក យោងតាមច្បាប់ប្រទេសចិនទាំងម្ចាស់ផ្ទះនិងអ្នកចូលរួម ប្រសិនបើពួកគេមិនត្រូវដាក់សម្ពាធ ញុះញង់ ឬប្រើមធ្យោបាយផ្សេងទៀត ដើម្បីបង្ខំអ្នកដទៃឱ្យផឹកស្រាឡើយ។ ប្រសិនបើពួកគេបានបំពេញកាតព្វកិច្ចនេះ ប្រសិនបើមានអ្វីមួយកើតឡើង ពួកគេមិនចាំបាច់ទទួលខុសត្រូវលើសំណងនោះទេ៕

រូបតំណាង

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកផលិតមាតិកា​ចិនម្នាក់​រង​ការ​រិះគន់ខ្លាំង​ ចំពោះ​​ការ​ស៊ីច្រើនជ្រុល​​​​ហួស​ប្រមាណ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

ព័ត៌មានជាតិ២ ម៉ោង មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម