ព័ត៌មានអន្ដរជាតិ
ហេតុតែស្រលាញ់ឆ្កែខ្លាំងពេក បុរសចិន ជប់លៀងចេញខែក្រោយកើតកូន រងការចោទពីបទរំខាន
បុរសម្នាក់មកពីខេត្ត Hebei ភាគខាងជើងប្រទេសចិន និងមាននាមត្រកូល Ren បានបង្ហាញក្ដីស្រលាញ់ដ៏ធំធេញចំពោះចិញ្ចឹមរបស់គាត់ តាមរយៈការធ្វើពិធីជប់លៀងបែបប្រពៃណីចិន គឺចេញខែឲ្យឆ្កែរបស់គាត់ ប៉ុន្តែបែរជាមន្ត្រីរិះគន់ថា សកម្មភាពនោះរំខានដល់សណ្តាប់ធ្នាប់ និងសីលធម៌សាធារណៈទៅវិញ។

មែនទែនទៅ រឿងរ៉ាវមួយនេះបានកើតឡើងកាលថ្ងៃទី ១៦ខែមេសា នៅពេលដែលបុរសរូបនោះ និងមិត្តបានប្រារព្ធពិធីជប់លៀងតាមបែបប្រពៃណីចិន ដែលគេហៅថា ព្រះចន្ទពេញវង់ សម្រាប់កូនឆ្កែ husky ទាំងប្រាំពីរក្បាលដែលកើតកាលពីមួយខែមុន នៅឯហាងលក់គ្រឿងបន្លាស់រថយន្តរបស់គាត់។
គាត់បានអញ្ជើញភ្ញៀវជាង ១០០នាក់ ហើយថែមទាំងបានសុំម្ដាយមីង និងមិត្តភ័ក្តិរបស់គាត់មកសម្តែងក្នុងថ្ងៃជប់លៀង។ ពេលនោះ គាត់ចំណាយប្រាក់ត្រឹមតែពីរបីរយយន់ដើម្បីធ្វើម្ហូបយ៉ាងច្រើន ចែករំលែកជាមួយភ្ញៀវ ហើយជាថ្នូរនឹងមនុស្សមួយចំនួនបានឲ្យឆ្អឹងឆ្កែ និងសាច់ក្រកជាអំណោយ។
លោកថា លោកចាត់ទុកសត្វសុនខនោះជាកូន ហើយបានប្រារព្ធពិធីបុណ្យព្រះចន្ទពេញវង់ ដើម្បីជូនពរពួកវាឲ្យមានសំណាងល្អ។ វាជាប្រពៃណីនៅក្នុងប្រទេសចិនដែលរៀបចំពិធីជប់លៀងបែបនេះសម្រាប់ទារកពេលអាយុបានមួយខែ បន្ទាប់ពីថ្ងៃកើតរបស់ពួកគេ ប៉ុន្តែពិធីបែបនេះកម្រនឹងធ្វើឡើងសម្រាប់សត្វចិញ្ចឹមណាស់។
លោក Ren បាននិយាយបន្ថែមទៀតថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលមន្ត្រីក្នុងតំបន់បានស្តីបន្ទោសលោកពីបទ «រំខានដល់សណ្តាប់ធ្នាប់ និងសីលធម៌សាធារណៈ»។ បុរសដែលតាំងនាមជាអ្នកស្រឡាញ់សត្វឆ្កែរូបនេះថែមទាំងពោលពាក្យថា គាត់ពិតជាងឿងឆ្ងល់ចំពោះការរិះគន់បែបនេះ ដោយសារតែគាត់គ្រាន់តែបង្ហាញពីក្តីស្រលាញ់របស់ខ្លួន ចំពោះសត្វចិញ្ចឹមសំណព្វចិត្តប៉ុណ្ណោះ។

ទោះជាយ៉ាងណា យោងតាមក្រមរដ្ឋប្បវេណីរបស់ប្រទេសចិន ប្រជាជនត្រូវបានហាមឃាត់មិនឲ្យបំពានច្បាប់ ឬបំពានសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌ល្អ។ មន្ត្រីក្នុងតំបន់បាននិយាយថា ពួកគេនឹងអប់រំបុរសរូបនោះអំពីសីលធម៌នៃការរស់នៅ និងកុំរំខានដល់អ្នកជិតខាងផ្សេងទៀត។
ថ្វីដ្បិតតែ លោក Ren ត្រូវមន្រ្តីស្តីបន្ទោសក៏ពិតមែន ប៉ុន្តែទង្វើរបស់លោកបែរជាមានមនុស្សជាច្រើនចូលទៅបញ្ចេញមតិគាំទ្រដោយធ្វើការអះអាងថា តើគាត់រំខានសណ្តាប់ធ្នាប់សាធារណៈបែបណា? គាត់មានសេរីភាពក្នុងការចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍និងសិទ្ធនៃការស្រលាញសត្វបុណ្ណោះ ។ ជាពិសេស សត្វឆ្កែគួរឲ្យស្រឡាញ់ជាងមនុស្សមួយចំនួនផង!
យ៉ាងណាមិញ យោងតាមវិទ្យាស្ថានស្រាវជ្រាវសត្វចិញ្ចឹមអាស៊ី ប្រទេសចិនគឺជាជម្រកសម្រាប់សត្វឆ្កែ និងឆ្មាចំនួន ១៨៧ លានក្បាលក្នុងឆ្នាំ ២០២៤ ពោលគឺស្ទើរតែទ្វេដងក្នុងឆ្នាំ ២០១៨។ ក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថាចំនួនសត្វចិញ្ចឹមរបស់ចិន នឹងកើនឡើងជិតទ្វេដងនៃកុមារដែលមានអាយុក្រោម ៤ ឆ្នាំនៅឆ្នាំ ២០១០ ។
មិនតែប៉ុណ្ណោះ ជនជាតិចិនវ័យក្មេងកាន់តែច្រើនបានជ្រើសរើសសត្វចិញ្ចឹមជាជាងកូនក្មេង ជាពិសេសដើម្បីរក្សាពួកគេឲ្យនៅជាមួយ ចៀសវាងសម្ពាធផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តក្នុងការចិញ្ចឹមកូន។ ទន្ទឹមនឹងនេះ ម្ចាស់ឥឡូវនេះចាត់ទុកសត្វចិញ្ចឹមមិនត្រឹមតែជាសត្វសម្រាប់យាមផ្ទះរបស់ពួកគេទេ ប៉ុន្តែក្នុងនាមជាសមាជិកនៃគ្រួសារ។ នេះបើយោងតាមលោក Wu Yi សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យកសិកម្មចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគ្រូបង្រៀនចិនម្នាក់ ក្លាយជាបុគ្គលល្បីមិនដឹងខ្លួន ព្រោះមុខមាត់ស្រដៀង Liu Yifei ពេក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


