ជីវិតកម្សាន្ដ
អ្នកគ្រូបង្រៀនចិនម្នាក់ ក្លាយជាបុគ្គលល្បីមិនដឹងខ្លួន ព្រោះមុខមាត់ស្រដៀង Liu Yifei ពេក
អ្នកគ្រូបង្រៀនមុខវិជ្ជាតក្កវិជ្ជា (logic) មួយរូប បានក្លាយជាបុគ្គលល្បីល្បាញលើបណ្តាញអ៉ិនធឺណិតក្នុងប្រទេសចិនភ្លាមៗ បន្ទាប់ពីត្រូវអ្នកលេងបណ្ដាញសង្គមធ្វើការប្រៀបធៀបសម្រស់របស់នាងជាមួយ តារាសម្តែងតួឯកស្រីក្នុងភាពយន្ត «Mulan» ដោយថា រូបនាងមានមុខមាត់ស្រដៀងគ្នាបេះដាក់តែម្តង។

ចាប់តាំងពីពាក់កណ្តាលខែមេសាមក វីដេអូឃ្លីបដែលថតដោយនិស្សិតនៅសកលវិទ្យាល័យ Huainan Normal ក្នុងទីក្រុង Huainan ភាគខាងកើត ខេត្ត Anhui របស់គ្រូបង្រៀនស្រីម្នាក់ឈ្មោះ Yuan Mengmeng ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិតយ៉ាងភ្លូកទឹកភ្លូកដី។
តាមរយៈវីដេអូមួយដែលមានអ្នកចូលទស្សនាដល់ទៅ៧លានដង នៅលើថ្នាលបច្ចេកវិទ្យា (Platform) តែមួយ បានបង្ហាញឲ្យឃើញអំពីសកម្មភាពរបស់អ្នកគ្រូស្រីស្អាតកំពុងបង្រៀនកូនសិស្សរបស់នាង នូវមុខវិជ្ជាតក្កវិជ្ជាយ៉ាងម៉ត់ចត់បំផុត។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកទស្សនាជាច្រើនចាប់ភ្លឹកនាពេលនោះ គឺសម្រស់ដ៏ស្រស់សោភារបស់អ្នកគ្រូទៅវិញទេ ដែលស្រដៀងទៅនឹងតារាល្បីរបស់ចិន គឺ នាង Liu Yifei។
មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែកូនសិស្សក្នុងថ្នាក់របស់អ្នកគ្រូ Yuan Mengmeng ក៏បានពណ៌នាអំពីសម្រស់អ្នកគ្រូរបស់ពួកគេថា បើមិនប្រាប់ឲ្យដឹងទេ ពួកគេអាចនឹងគិតថាអ្នកគ្រូជាប់សាច់ឈាមជាមួយតារាសម្ដែង Liu Yifei ជាក់ជាមិនខានឡើយ។
ដោយសារតែអ្នកគ្រូជនជាតិចិនរូបនេះ មានកម្ពស់ខ្ពស់ និងរាងស្តើងខ្ពស់ ហើយមានស្បែកសរលោង។ ដូច្នេះហើយ ទើបសិស្សរបស់នាងបាននិយាយដូចៗគ្នាថា មុខមាត់របស់អ្នកគ្រូ Yuan គឺដូចជា Liu Yifei ឯច្រមុះក៏មានរាងមូលដូចគ្នាដែរ។
ដោយឡែក នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិន សូម្បីតែកូនសិស្សដែលបានរៀនជាមួយអ្នកគ្រូក៏ចូលទៅបញ្ចេញមតិលើកសរសើរអំពីសម្រស់ថា មានមុខមាត់ដូចតារាល្បីបេះដាក់។ អ្នកផ្សេងទៀតក៏ចូលរួមយោបល់ស្របគ្នាដែរថា ពួកគេចាប់អារម្មណ៍នឹងមុខវិជ្ជាតក្កវិជ្ជា ដោយសារការបង្រៀនរបស់អ្នកគ្រូ ព្រមទាំងសម្រស់ដ៏លេចធ្លោរបស់គាត់ផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិនល្បីអាក្រក់ខាងរំលោភច្រើនករណី លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


