ព័ត៌មានអន្ដរជាតិ
នាំគ្នាផ្អើលជីកដីក្បែរធនាគារធំៗនៅចិន ច្រកថង់ ដាក់លក់ ដែលគេជឿថា ដីនោះនាំលាភ នាំសំណាង កាត់ស៊យ បង្កើនទ្រព្យសម្បត្តិ
ហាងអនឡាញជាច្រើននៅក្នុងប្រទេសចិន កំពុងសម្រុកដាក់លក់ដីច្រកថង់តូចៗដែលពួកគេជីកក្បែរធនាគារធំៗ ក្នុងតម្លៃ៨៨៨ យន់ (១២០ដុល្លារ) ដោយហ៊ានធានាអះអាងតាមក្បួនហុងស៊ុយថា ជួយរំលាយថាមពលអាក្រក់ នាំមកនូវទ្រព្យសម្បត្តិ និងលាភសំណាងដល់អ្នកទិញ។

យោងតាមរបាយការណ៍របស់ South China Morning Post បានដកស្រង់់សម្ដីពីអ្នកលក់តាមអ៊ីនធឺណិតម្នាក់ថា គាត់បានប្រមូលដីទាំងនោះពីស្ថាប័នហិរញ្ញវត្ថុឈានមុខគេចំនួន ៥ គឺធនាគារនៃប្រទេសចិន, ធនាគារឧស្សាហកម្មនិងពាណិជ្ជកម្ម, ធនាគារកសិកម្ម, ធនាគារសំណង់ចិន និងធនាគារទំនាក់ទំនង ជាមួយនឹងចំណែកថោកបំផុត ត្រឹមតែ ២៤ យន់ (៣ដុល្លារអាមេរិក) ខណៈហាងមួយចំនួនធំ អាចដាក់ដល់១២០ដុល្លារអាមេរិក ក្នុងមួយថង់ឯណោះ។
អ្នកតំណាងផ្នែកលក់បាននិយាយថា ដីនេះត្រូវបានប្រមូលដោយដៃ ពីធនាគារធំៗទាំងប្រាំក្នុងប្រទេសចិន ហើយត្រូវបានគេជឿថា អាចបង្កើនទ្រព្យសម្បត្តិ និងរំលាយថាមពលអាក្រក់ ទោះបីជាយើងមិនអាចបញ្ជាក់ដោយវិទ្យាសាស្រ្តក៏ដោយ។ ជាពិសេស ដីត្រូវបានប្រមូលនៅពេលយប់ ពីទីធ្លាបៃតងនៅពីមុខធនាគារ ដែលជាច្រកហិរញ្ញវត្ថុជាក់លាក់មួយ។
ដោយឡែក នៅក្នុងហាងមួយផ្សេងទៀត ផលិតផលនេះត្រូវបានផ្សព្វផ្សាយថា ប្រមូលបានតែនៅពេលថ្ងៃត្រង់ប៉ុណ្ណោះ ខណៈដែលអ្នកលក់ទីបីអះអាងថា ដីរបស់ពួកគេមានអត្រាជោគជ័យ ៩៩៩.៩៩៩ភាគរយ ក្នុងការបង្កើតទ្រព្យសម្បត្តិនិងលុយកាក់ហូរចូលមកឥតឈប់ឈរ។
មិនតែប៉ុណ្ណោះ ដើម្បីគាំទ្រការទាមទាររបស់ពួកគេ ហាងនានាកំពុងបង្ហោះវីដេអូអំពីដីដែលត្រូវបានជីកនៅខាងក្រៅធនាគារ។ ក្នុងឃ្លីបវីដេអូមួយ មនុស្សម្នាក់បានកាន់ធុងមួយជីកដីហើយប្រកាសក្ដែងថា «ចៅហ្វាយ Liu មកពីខេត្តក្វាងទុង ដីនាំលាភរបស់អ្នករួចរាល់ហើយ»។ វីដេអូមួយទៀតបង្ហាញពីបុរសម្នាក់ប្រើស្លាបព្រាដើម្បីយកដីដាក់លើចានមាស ព្រមទាំងបង្ហាញមានស្លាកលេខទំនាក់ទំនងអតិថិជនថែមទៀតផង។
និន្នាការនេះបានទាក់ទាញអ្នកទិញជាច្រើន រួមទាំងម្ចាស់អាជីវកម្មអនាមិកម្នាក់ ដែលបានប្រាប់សារ័ត៌មាន Red Star News ថា ពួកគេបានទិញដីក្នុងក្តីសង្ឃឹមថា នឹងជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនឲ្យកាន់តែរីកមច្រើនទៅមុខ ហើយ សូម្បីតែមិត្តភក្តិជាច្រើននាក់ ក៏កំពុងសម្រុកទិញដីនេះដូចគ្នាដែរ។
យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកច្បាប់ លោក Fu Jian និងជាមេធាវីមកពីក្រុមហ៊ុនមេធាវី Zejin បានព្រមានថា ប្រសិនបើអ្នកលក់មានការក្លែងបន្លំពីប្រភពដើម ឬលក្ខណៈសម្បត្តិរបស់ដី នោះអាចចាត់ទុកថា ជាការក្លែងបន្លំ។ ដូច្នេះ អ្នកប្រើប្រាស់មានសិទ្ធិស្នើសុំការបង្វិលសងជាសាចប្រាក់វិញ។
លើសពីនេះ លោកបានគូសបញ្ជាក់ថា យោងតាមបទប្បញ្ញត្តិស្តីពីការរៀបចំទេសភាពទីក្រុង ការជីកយកដីពីទីធ្លាបៃតងក្នុងទីក្រុង ដូចជានៅក្រៅធនាគារ គឺដូចទៅនឹងការរំលោភលើបទប្បញ្ញត្តិរបស់ប្រទេសចិន ស្តីពីការរៀបចំទេសភាពទីក្រុង។
យាងណាមិញ ផលិតផលដ៏ចម្លែកនេះបានបង្កការចំអកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោកយ៉ាងគគ្រឹកគគ្រេង ដោយអ្នកសង្កេតការណ៍ម្នាក់បានចោទសួរទៅកាន់អ្នកមានជំនឿងុបងល់ថា តើដីធនាគារនេះជាអ្វី? ក្នុងពេលដែលរូបគេធ្វើការនៅធនាគារស្រាប់ទៅហើយមិនឃើញលុយកាក់ហូរចូលទេ ប្រសិនបើមិនខិតខំប្រឹងប្រែងរកនោះ។
ចំណែកអ្នកផ្សេងទៀតក៏បានចូលទៅនិយាយបន្ថែមថា ពួកគេរស់នៅក្បែរធនាគារស្រាប់ហើយ ហេតុអ្វីបានជាសំណាងមិនប្រសើរឡើង? ដូច្នេះមុនមានជំនឿលើអ្វីមួយ សូមពិចារណាឲ្យបានល្អិតល្អន់ ចៀសវាងការចាញ់បោកគេ ចោលលុយឥតអំពើ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុតែស្រលាញ់ឆ្កែខ្លាំងពេក បុរសចិន ជប់លៀងចេញខែក្រោយកើតកូន រងការចោទពីបទរំខាន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


