ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចាប់ផ្តើមបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្រោមស្រមោលនៃជម្លោះនយោបាយដ៏ក្តៅគគុក
នៅថ្ងៃចន្ទទី១២ខែឧសភាឆ្នាំ២០២៥ ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមជាផ្លូវការហើយ ស្របពេលក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសនេះ កំពុងមានជម្លោះជាមួយគ្នាយ៉ាងក្តៅគគុក។

ការិយាល័យបោះឆ្នោតគឺបើកពីម៉ោង៧:០០ព្រឹក ដល់ម៉ោង៧:០០យប់ ដើម្បីទទួលអ្នកមានសិទ្ធបោះឆ្នោតជាង៦៨លាននាក់នៅទូទាំងប្រទេស។
វាគឺជាការបោះឆ្នោតដ៏សំខាន់បំផុត ព្រោះប្រជាជនហ្វីលីពីន ត្រូវជ្រើសរើសតំណែងជាង១៨ ០០០ រួមទាំងសមាជិកព្រឹទ្ធសភា១២រូប, តំណាងរាស្ត្រទាំង៣១៧ រូប និងមន្ត្រីមូលដ្ឋានរាប់ពាន់នាក់ដូចជាអភិបាលក្រុង ចៅហ្វាយក្រុង និងសមាជិកក្រុមប្រឹក្សាជាដើម។

មិនមែនត្រឹមប៉ុណ្ណឹងទេ ការបោះឆ្នោតនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាជាសមរភូមិប្រយុទ្ធរវាងប្រធានាធិបតី Ferdinand Marcos Jr និងអនុប្រធានាធិបតី Sara Duterte ស្របពេលសម្ព័ន្ធភាពនយោបាយរបស់អ្នកទាំងពីរកំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុត។
អ្នកស្រី Sara កំពុងប្រឈមមុខនឹងសវនាការដកតំណែងនៅខែកក្កដាខាងមុខ លើការចោទប្រកាន់នានារួមទាំងករណីអំពើពុករលួយនិងការឃុបឃិតប្រឆាំងប្រធានាធិបតីផងដែរ។ ដូច្នេះហើយ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារគេត្រូវការសំឡេងភាគច្រើន ពីរភាគបី ដើម្បីចោទប្រកាន់អ្នកស្រី។

បន្ថែមពីលើកម្តៅនយោបាយនេះហើយនោះ អតីតប្រធានាធិបតី Rodrigo Duterte ដែលបច្ចុប្បន្នកំពុងឃុំឃាំងដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សក្នុងអំឡុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់គាត់ ក៏កំពុងឈរឈ្មោះជាចៅហ្វាយក្រុង Davao ដែរ ហើយដ្បិតគាត់កំពុងជាប់ឃុំក៏ដោយ តែគាត់នៅតែជាឥស្សរជននយោបាយដ៏ខ្លាំងក្លានិងមានឥទ្ធិពលដដែល។
សូមជម្រាបថា ការបោះឆ្នោតនេះនឹងផ្លាស់ប្តូរស្ថានការណ៍នយោបាយរបស់ហ្វីលីពីន ហើយវានឹងក្លាយជាចំណុចចាប់ផ្តើមថ្មីនៃការប្រកួតប្រជែងគ្នាកាន់តែក្តៅគគុកសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភាហ្វីលីពីនបោះឆ្នោតទម្លាក់អនុប្រធានាធិបតីលោកស្រី Sara Duterte
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


