ព័ត៌មានអន្ដរជាតិ
Netanyahu ប្រើកណ្តាប់ដៃដែក សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧០នាក់ទៀត នៅ ហ្គាហ្សា
កងកម្លាំងរបស់លោក Benjamin Netanyahu បានប្រើកណ្តាប់ដៃដែកសម្លាប់មនុស្សចំនួន៧០នាក់ទៀតនៅទូទាំងតំបន់ហ្គាហ្សា ស្របពេលមានការរបាយការណ៍អំពីភាពអត់ឃ្លាននៅទឹកដីប៉ាឡេស្ទីន កាន់តែធ្ងន់ធ្ងរទៅៗ។

តាមការចុះផ្សាយរបស់ Al Jazeera ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺមាន២៣នាក់ដែលបាត់បង់ជីវិត នៅពេលអ៊ីស្រាអែល បើកការវាយប្រហារលើសំណង់អគារលំនៅដ្ឋាន ក្នុងតំបន់ជំរំជនភៀសខ្លួន Bureij កណ្តាលតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាឆ្នាំ២០២៥។
តួលេខថ្មីនេះក៏បូករួមទាំងការផ្ទុះមួយនៅឯកន្លែងចែកជំនួយរបស់អង្គការមនុស្សធម៌ហ្គាហ្សា (GHF) ដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់ផងដែរ នៅឯច្រករបៀង Netzarim។

យ៉ាងណា គេមិនទាន់ហ៊ានសន្មត់ឡើយថាតើនរណានៅពីក្រោយការផ្ទុះនេះ ប៉ុន្តែមានសេចក្តីរាយការណ៍ថា វាអាចជាស្នាដៃរបស់កងកម្លាំងអ៊ីស្រាអែល។
មុននេះដែរ មានមនុស្ស១០នាក់បាត់បង់ជីវិត ពេលទាហានអ៊ីស្រាអែល បាញ់រះលើក្រុមមនុស្សដែលសម្រុកទៅយកជំនួយនៅទីតាំងមួយទៀតរបស់ (GHF) នាភាគខាងត្បូងតំបន់ហ្គាហ្សា។

បន្ថែមពីលើអំពើហិង្សានិងវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា, មកដល់ពេលនេះមានតែមន្ទីរពេទ្យចំនួន ១៧ប៉ុណ្ណោះដែលនៅតែដំណើរការដោយផ្នែក ខណៈថ្នាំពេទ្យនិងអុកស៊ីហ្សែន នៅតែខ្វះខាតខ្លាំង។
ស្របពេលជាមួយគ្នានោះ មានព័ត៌មានថា ក្រុមហាម៉ាស បានច្រានចោលជាផ្លូវការនូវសំណើបទឈប់បាញ់ថ្មី ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងទទួលបានការអនុម័តពីអ៊ីស្រាអែល។

សំណើបទឈប់បាញ់ថ្មី ត្រូវបានសម្របសម្រួលដោយបេសកជនពិសេសរបស់អាមេរិក លោក Steve Witkoff ក្នុងគោលបំណងបង្កើតបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំង និងអនុញ្ញាតឲ្យមានការបង្កើនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជិត ៤ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល ១០សប្តាហ៍កន្លងមកនេះ។ អង្គការសហប្រជាជាតិ និយាយថា មនុស្ស ៦០ម៉ឺននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅសាជាថ្មី ដោយប្រតិបត្តិការជើងគោកនិងបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ខណៈមនុស្សប្រហែល ៥០ម៉ឺននាក់ប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានដ៏មហន្តរាយ នាប៉ុន្មានខែខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាស ច្រានចោលបទឈប់បាញ់រយៈពេល៦០ថ្ងៃដែលគាំទ្រដោយអាមេរិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


