ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសកាត់ជំនួយ អ៊ុយក្រែន
ថ្លែងនៅចំពោះមុខគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកថវិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ប្រកាសថា សេតវិមាននឹងកាត់ជំនួយយោធាទៅឲ្យអ៊ុយក្រែន។

លោកនិយាយកាលពីថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥ថា នឹងមានការកាត់បន្ថយកញ្ចប់ថវិកា។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន មានទស្សនៈខុសគ្នាអំពីជម្លេះនេះ ហើយប្រធានាធិបតីអាមេរិក កំពុងស្វែងរកដំណោះស្រាយពន្លត់ភ្លើងសង្គ្រាមដោយសន្តិវិធី។
មិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដែលរដ្ឋបាលលោក ត្រាំ កាត់ជំនួយទីក្រុងកៀវ ខុសពីរដ្ឋបាលចាស់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន ព្រោះលោកត្រាំ មិនមែនជាមនុស្សចូលចិត្តអ៊ុយក្រែនឡើយ។
ពាក់ព័ន្ធរឿងជំនួយនេះ លោកត្រាំ ធ្លាប់បញ្ជាក់រួចហើយថា ទោះអាមេរិក ខំជួយយ៉ាងណាក៏ដោយ បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទេនោះ អ៊ុយក្រែននឹងមិនរស់ឡើយក្នុងការវាយលុករបស់រុស្ស៊ី។

អាមេរិក ធ្លាប់ផ្អាកជំនួយទាំងអស់ទៅឲ្យអ៊ុយក្រែន ជាពិសេសគឺឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី នៅពេលលោកត្រាំ ទាមទារឲ្យទីក្រុងកៀវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ ដើម្បីដោះបំណុលដែលអាមេរិកជួយសព្វាវុធ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
យោងតាមក្រសួងការពារជាតិអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយសន្តិសុខជាង ៦៦.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងដើមអាណត្តិនៃរដ្ឋបាលលោក បៃដិន។ ក្នុងនោះរួមទាំងទឹកប្រាក់ប្រហែល ៦៥.៩ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំមិនសប្បាយចិត្តឡើយចំពោះគោលនយោបាយរបស់អ្នកកាន់តំណែងមុន ហើយលោកតែងតែចោទថា ដោយសារតែលោកបៃដិននេះហើយ ទើបសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


