Connect with us

ព័ត៌មានអន្ដរជាតិ

កុមារជាង៤០នាក់ ត្រូវសម្លាប់ដោយកងទ័ព មីយ៉ាន់ម៉ា

បានផុស

នៅ

យោងតាមអង្គការ Save the Children បានឲ្យដឹងថា កុមារចំនួន៤៣នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈមក។

This image has an empty alt attribute; its file name is image_2021-04-02_07-33-31.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះនិយាយថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ដោយជនរងគ្រោះដែលត្រូវបានគេដឹងថាមានវ័យក្មេងជាងគេបំផុត គឺមានអាយុទើបតែអាយុ៦ឆ្នាំប៉ុណ្ណោះ។

This image has an empty alt attribute; its file name is unnamed.jpg

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកឃ្លាំមើលក្នុងតំបន់បានដាក់ចំនួនអ្នកស្លាប់សរុប ដល់ទៅ៥៣៦នាក់។

អង្គការ Save the Children បានព្រមានថា ចំនួនកុមាររងរបួសក្នុងការប៉ះទង្គិចគ្នា ក៏ទំនងជាស្ថិតក្នុងចំនួនដ៏គួរឲ្យកត់សម្គាល់ផងដែរដោយសំអាងលើករណីទារកអាយុ ១ឆ្នាំម្នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបាញ់ចំភ្នែកដោយគ្រាប់កាំភ្លើងជ័រ។

This image has an empty alt attribute; its file name is 605d5fdf130bb.image_-1024x576.jpg

អង្គការនេះក៏បានព្រមានផងដែរថា អំពើហិង្សាកំពុងជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់កុមារ ដោយសារតែពួកគេទទួលរងការភ័យខ្លាច ក្តីទុក្ខព្រួយនិងស្ត្រេស។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា “កុមារបានមើលឃើញនូវអំពើហិង្សានិងភាពភ័យរន្ធត់។ វាច្បាស់ណាស់ថា ប្រទេសមីយ៉ាន់ម៉ាលែងជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារទៀតហើយ”។

This image has an empty alt attribute; its file name is social_media-1024x682.jpg

គួរបញ្ជាក់ជាថ្មីថា ភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមកាលពី២ខែមុន នៅពេលយោធាដណ្តើមការកាន់កាប់ប្រទេស បន្ទាប់ពីការបោះឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្សារ​ទំនើប​ពីរ​របស់​យោធា​មីយ៉ាន់ម៉ា​ត្រូវ​ភ្លើង​ឆេះ ខណៈអ្នកស្លាប់កើនដល់៥៤០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម