Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្រកាសរួមគ្នាកសាងព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព

បានផុស

នៅ

ជុំវិញទំនាក់ទំនងតាមបន្ទាត់ព្រំដែនរវាងកម្ពុជា​ និងវៀតណាម ភាគីទាំងពីរ បានឯកភាពរួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការកសាងព្រំដែននៃប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពបែបនេះពីភាគីកម្ពុជា-វៀតណាម បានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់យោធានៃប្រទេសទាំងពីរ គឺនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្នុងជំនួបទ្វេភាគី នារសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥។ ជំនួបនេះ ធ្វើឡើងក្នុងពេលដែលនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។

លើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង គឺបានលើកឡើងពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងកន្លងមក ក៏ដូចជាបច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្ដូរព័ត៌មាន ផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ពិសេសការប្រើប្រាស់បណ្ដាញទំនាក់ទំនងហេតុការណ៍រវាងអគ្គសេនាធិការកងទ័ពវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ប្រធានអគ្គសេនាធិការកងទ័ពវៀតណាម បានគូសបញ្ជាក់ពីការអនុវត្តដោយប្រសិទ្ធភាពក្នុងការរួមចំណែកពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំងព្រំដែនគោក និងព្រំដែនទឹក ដោយកងទ័ពការពារព្រំដែន យោធភូមិភាគ អង្គភាពជាប់ព្រំដែន និងកងទ័ពជើងទឹកប្រទេសទាំងពីរ បានចែករំលែកព័ត៌មានពីស្ថានការណ៍ផ្សេងៗទាន់ពេលវេលា និងបានល្បាតរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព។

លោក ង្វៀន តឹនគឿង ក៏បានសង្កត់ធ្ងន់ដល់ការរក្សាគោលជំហររួមរវាងប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីប្រទេសនីមួយៗ ដើម្បីបំផ្លាញប្រយោជន៍ប្រទេសទាំងសងខាងឡើយ ហើយត្រូវសហការដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព និងត្រូវកំចាត់ចោលឱ្យទាន់បានពេលវេលា។

តបការលើកឡើងរបស់ភាគីវៀតណាម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលកើតមានតាំងពីយូរលង់មកហើយ និងបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តរីកចម្រើន រឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ទោះបីស្ថានភាពសន្តិសុខពិភពលោក និងតំបន់មានភាពស្មុគស្មាញ ពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើដល់ភាគីវៀតណាមក្នុងការបន្តផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងប្រភេទទ័ព ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការសង្គ្រោះមហន្តរាយ ការល្បាតរួមគ្នាតាមព្រំដែនគោក ព្រំដែនសមុទ្រ កិច្ចសហការបោះបង្គោលព្រំដែន និងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីលើទឹកដីកម្ពុជា។

បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ពីការបន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយរួមគ្នាកសាងតំបន់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។​

ពាក់ព័ន្ធព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ គឺភាគីទាំងពីរ បានសម្រេចនូវការបោះបង្គោលរួចរាល់ប្រមាណ៨៤% ទៅហើយ ខណៈសល់១៦%ទៀត កម្ពុជា-វៀតណាមកំពុងចរចាគ្នា ដើម្បីឈានទៅបោះបង្គោលបញ្ចប់ឱ្យបានទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង

ជីវិតកម្សាន្ដ១០ នាទីutes មុន

ខ្លាចផ្ទុះចម្រូងចម្រាសនយោបាយ តារា​កូរ៉េ​ប៉ុន្មានរូប មិនហ៊ានសូម្បីបញ្ចេញកាយវិការ

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចតេជោ៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម»បង្ហាញពីការជួយគ្នាទៅវិញមក,វៀតណាមគ្រោងសង់ស្តូបនេះលើដីខ្លួនដែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាម​​បារម្ភពីការចែកចាយ​ទឹកដោះគោ​ក្លែងក្លាយ និង​​អាហារបំប៉នគ្មានការបញ្ជាក់ត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អង់គ្លេស សន្យា​ផ្គត់ផ្គង់​ដ្រូន​១០ម៉ឺន​គ្រឿង​ឲ្យ​អ៊ុយក្រែន​ត្រឹម​​ខែ​មេសា​ឆ្នាំ​២០២៦

សន្តិសុខសង្គម២៤ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ២០ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម