ព័ត៌មានអន្ដរជាតិ
លោក Medvedev ស្ដីបន្ទោសថាមកពីណាតូ ទើបរុស្ស៊ីដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែរ INF
អនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃចន្ទទី៤ខែសីហា បានលើកឡើងថា ព្រោះតែ«គោលនយោបាយប្រឆាំងរុស្ស៊ី»របស់អង្គការណាតូ ទើបធ្វើឲ្យក្រុងមូស្គូសម្រេចចិត្តដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF)។

លោក Medvedev បាននិយាយនៅលើបណ្ដាញសង្គម X ថា «សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីស្តីពីការដកខ្លួនចេញពីសន្ធិសញ្ញាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី គឺជាលទ្ធផលនៃគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ណាតូ។ នេះគឺជាការពិតថ្មីមួយដែលគូប្រជែងរបស់យើងទាំងអស់នឹងត្រូវគិតគូរ»។
បានចុះហត្ថលេខានៅឆ្នាំ១៩៨៧ សន្ធិសញ្ញា INF តម្រូវឲ្យសហរដ្ឋអាមេរិក និងសហភាពសូវៀត លុបបំបាត់មីស៊ីលបាញ់ពីដី ដែលមានរយៈចម្ងាយពី ៥០០ ទៅ ៥ ៥០០គីឡូម៉ែត្រ។ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាក្នុងឆ្នាំ២០១៩ ក្នុងអំឡុងពេលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយលើកឡើងពីការរំលោភបំពានម្តងហើយម្តងទៀតរបស់រុស្ស៊ី ដែលការចោទប្រកាន់នេះត្រូវទីក្រុងមូស្គូបដិសេធ។
សេចក្តីប្រកាសរបស់រុស្ស៊ី បានធ្វើឡើងក្រោយមានការបញ្ជារបស់ប្រធានាធិបតី ត្រាំ កាលពីសប្តាហ៍មុន ក្នុងការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរចំនួន២គ្រឿងនៅជិតដែនទឹករុស្ស៊ី ជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្ហោះនៅលើប្រព័ន្ធបណ្ដាញសង្គមរបស់លោក Medvedev។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែ«ប្រុងប្រយ័ត្ន»អំពីសេចក្តីថ្លែងការណ៍ទាក់ទងនឹងនុយក្លេអ៊ែរ ហើយបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយជាសកល។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា «អ្នកគ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងវោហាសាស្ត្រនុយក្លេអ៊ែរ»។
សូមជម្រាបថា ការដួលរលំនៃសន្ធិសញ្ញា INF ប្រៀបបានដូចជាការដកការការពារសំខាន់ៗប្រឆាំងនឹងការកើនឡើងនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនៅអឺរ៉ុប និងអាស៊ី។ អ្នកជំនាញព្រមានថា វាអាចបង្កឲ្យមានការប្រណាំងប្រជែងសព្វាវុធថ្មីៗនៅលើពិភពលោក៕

ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី ប្រកាសដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


