ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនបន្ទោសចិន ចំពោះហេតុការណ៍នាវាបុកគ្នានៅសមុទ្រចិនខាងត្បូង
យោធាហ្វីលីពីនបានចោទប្រកាន់ចិនថាបានបង្កការប៉ះទង្គិចគ្នារវាងនាវាចិនពីរគ្រឿងក្នុងអំឡុងពេលប្រឈមមុខគ្នាជាមួយនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីននៅជិត Scarborough Shoal ដែលជាតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមកាចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៣ខែសីហា។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃច័ន្ទ នៅពេលដែលកងនាវាចរ និងនាវាឆ្មាំសមុទ្រចិនព្យាយាមរារាំងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន BRP Suluan ពីការការពារអ្នកនេសាទក្នុងស្រុក។
វីដេអូដែលចេញផ្សាយដោយប្រទេសហ្វីលីពីន បង្ហាញពីនាវាកងទ័ពជើងទឹកចិនមួយគ្រឿង បានបុកនាវាឆ្មាំសមុទ្រចិន ខណៈពេលដែលនាវាទាំងពីរព្យាយាមស្ទាក់ចាប់នាវាហ្វីលីពីន។ នាវាឆ្មាំសមុទ្រចិនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយនាវាកងទ័ពជើងទឹកបានរងការបាក់បែកផងដែរ។ ហ្វីលីពីនបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដតាមវិទ្យុ ប៉ុន្តែចិនមិនបានឆ្លើយតបទេ។
ប្រមុខយោធាហ្វីលីពីន ឧត្តមសេនីយ៍ Romeo Brawner Jr. បាននិយាយថា ការប៉ះទង្គិចគ្នានេះ បណ្តាលមកពី «ការឈ្លានពាន» របស់ចិន និងបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ ខណៈដែលចិនបានដាក់ពង្រាយកងទ័ពជើងទឹករបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល។ គាត់បាននិយាយថាទីក្រុងម៉ានីលនឹងពិភាក្សាអំពីការឆ្លើយតបជាមួយប្រធានាធិបតី Ferdinand Marcos Jr.

ទោះយ៉ាងណាប្រទេសចិនបានអះអាងថា ហ្វីលីពីនបានរំលោភចូលក្នុងទឹកដីរបស់ខ្លួន ហើយបានការពារសកម្មភាពរបស់ខ្លួនជាការចាំបាច់ដើម្បីការពារអធិបតេយ្យភាព។ ចំណែកសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ហ្វីលីពីន បានថ្កោលទោសថានេះ «សកម្មភាពមិនប្រុងប្រយ័ត្ន» របស់ចិន។
Scarborough Shoal នៅតែជាតំបន់តានតឹង ដោយប្រទេសទាំងពីរបដិសេធមិនបោះបង់ការទាមទារ ឬសិទ្ធិនេសាទរបស់ពួកគេនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


