Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ដ៏សាហាវនៅប៉ាគីស្ថាន ផ្តាច់ជីវិតមនុស្សជាង ៣៤០នាក់ ត្រឹម២ថ្ងៃ

បានផុស

នៅ

គ្រោះទឹកជំនន់ដ៏សាហាវនៅប្រទេសប៉ាគីស្ថានបានឆក់យកជីវិតមនុស្សរហូតដល់ទៅ៣៤៤នាក់ ក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ ខណៈ១៣៧នាក់រងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥ ជំនន់រហ័សនេះ គឺបង្កឡើងដោយព្យុះភ្លៀងមូសុង ដែលវាយប្រហារភាគខាងជើងប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃសៅរ៍មក។

កន្លែងរងគ្រោះខ្លាំងបំផុតគឺខេត្ត Khyber Pakhtunkhwa ដែលគ្រាន់តែនៅទីនោះ មានមនុស្សស្លាប់រហូតដល់ទៅ៣២៤នាក់ ឯណោះ។

(រូបថត៖ Reuters)

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឲ្យដឹងថា មនុស្សស្លាប់ភាគច្រើនគឺបណ្តាលមកពីទឹកហូរកួចនាំយកទៅនិងផ្ទះដែលត្រូវទឹកជំនន់បោកកម្ទេច។ មិនត្រឹមប៉ុណ្ណឹង គ្រោះទឹកជំនន់ដ៏អាក្រក់នេះ ក៏បំផ្លាញស្ពាន ផ្លូវថ្នល់ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីមូលដ្ឋានព្រមានថា តួលេខជនរងគ្រោះនឹងកើនឡើងជាបន្តទៀត ខណៈមនុស្សមួយចំនួនកំពុងបាត់ខ្លួន រីឯអាកាសធាតុក៏មិនទាន់ធូរស្រាល ឆាប់ៗនេះដែរ។

(រូបថត៖ Reuters)

សូមជម្រាបថា ប៉ាគីស្ថានគឺជាប្រទេសមួយដែលងាយរងគ្រោះបំផុត ចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយប្រជាជនរបស់ខ្លួនកំពុងប្រឈមនឹងព្រឹត្តិការណ៍អាកាសធាតុដ៏កាចសាហាវ។

ជាក់ស្តែង ទឹកជំនន់រដូវមូសុងឆ្នាំ២០២២ បានជន់លិចមួយភាគបីនៃប្រទេសនេះ និងសម្លាប់មនុស្សប្រហែល១ ៧០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទឹកជំនន់សម្លាប់មនុស្សជាង ២៨០ នាក់ក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម