Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាប់ផ្តើមផលិតមីស៊ីល រយៈចម្ងាយ ៣ ០០០​គីឡូម៉ែត្រ «Flamingo» ហើយ

បានផុស

នៅ

អ៊ុយក្រែន បានចាប់ផ្តើម​ផលិត​កម្ម​​​មីស៊ីល​គ្រូស Flamingo ក្នុង​ស្រុក​ជាផ្លូវការ​ហើយ​ ដែលត្រូវបានគេរាយការណ៍ថា​អាច​បាញ់​ក្នុង​រយៈ​ចម្ងាយ ៣ ០០០​គីឡូម៉ែត្រ​ឯណោះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន AP (Associated Press)។

មីស៊ីលគ្រូស Falmingo (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៌មាន AP លោក Efrem Lukatsky បានចងក្រងឯកសារមីស៊ីលនេះនៅឯរោងចក្រការពារជាតិ​អ៊ុយក្រែន Fire Point កាលពីថ្ងៃទី​១៤​ខែសីហា ទោះបីជាយោធាអ៊ុយក្រែនមិនទាន់បានបញ្ជាក់ជាផ្លូវការនូវពេលវេលាផលិត ឬការដាក់ពង្រាយរបស់ខ្លួនក៏ដោយ។

ការផលិតមីស៊ីល Flamingo គឺជាជំហានដ៏សំខាន់មួយនៅក្នុងការជម្រុញ​អ៊ុយក្រែនសម្រាប់សមត្ថភាពការពារដែលពឹងផ្អែកលើខ្លួនឯង ខណៈដែលការចែកចាយអាវុធរបស់លោកខាងលិចមានភាពយឺតយ៉ាវ ចំពេលដែលការវាយលុករបស់រុស្ស៊ីកាន់តែខ្លាំង។

ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានផ្ដោត​​លើការអភិវឌ្ឍអាវុធក្នុងស្រុក ដោយធ្លាប់​​ប្រាប់​​កាល​ពី​​ខែវិច្ឆិកា​ឆ្នាំ​២០២៣​ថា អ៊ុយក្រែនអាច​​ផលិតមីស៊ីល​ចំនួន​ ១០០​គ្រាប់​លើក​​ដំបូងរបស់ខ្លួន។ លុះ​ដល់​ខែមេសា​ឆ្នាំ​២០២៤ ជាង ៤០% នៃអាវុធជួរមុខ រួមទាំង​ ៩៥% នៃយន្តហោះគ្មានមនុស្សបើកក្នុងសមរភូមិ ត្រូវបានផលិតដោយអ៊ុយក្រែនផ្ទាល់​ដៃ។

ប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន​កាន់​តែ​មាន​ការ​រីក​ចម្រើន​ខ្លាំង​លើ​ប្រព័ន្ធ​អាវុធ​ក្នុង​ស្រុក រួមទាំងមីស៊ីល​បាលិស្ទិក Sapsan រយៈចម្ងាយខ្លី ដែលបានបញ្ចប់ការសាកល្បងប្រយុទ្ធក្នុងខែមិថុនា និងមីស៊ីល​កូន​កាត់​ដ្រូន Palianytsia។ ការដាក់ពង្រាយសក្តានុពលរបស់មីស៊ីល​ Flamingo នឹង​អាចពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប្រឆាំងនឹងគោលដៅកាន់​តែ​ជ្រៅ​របស់រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម