ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ហៅខ្លួនគាត់ និង ណេតាន់យ៉ាហ៊ូ ថាជា«វីរបុរសសង្គ្រាម»
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅខ្លួនគាត់ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជា«វីរបុរសសង្រ្គាម»។

លោក ត្រាំ បាននិយាយថា «គាត់ (ណេតាន់យ៉ាហ៊ូ) ជាវីរបុរសសង្រ្គាម ពីព្រោះយើងធ្វើការជាមួយគ្នា។ គាត់គឺជាវីរបុរសសង្រ្គាម។ ខ្ញុំគិតថាខ្ញុំក៏ដូចគ្នាដែរ។ ខ្ញុំបានបញ្ជូនយន្តហោះទាំងនោះទៅ» ដោយសំដៅលើការវាយប្រហារតាមដែនអាកាសដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនា។
Jerusalem Post បានផ្សាយថា ការអត្ថាធិប្បាយនេះ គឺជារឿងគួរឲ្យកត់សម្គាល់មួយដោយសារតែលោក ត្រាំ មិនធ្លាប់បម្រើការនៅក្នុងវិស័យយោធាសហរដ្ឋអាមេរិកនោះទេ តែបែរជាដាក់ខ្លួនឯងនៅក្នុងប្រភេទដូចគ្នាជាមួយលោក ណេតាន់យ៉ាហ៊ូ ដែលជាអតីតយុទ្ធជននៃអង្គភាពយោធាអ៊ីស្រាអែល Sayeret Matkal ហើយបានចូលរួមក្នុងបេសកកម្មជួយសង្គ្រោះចំណាប់ខ្មាំងដ៏ល្បីល្បាញមួយក្នុងហេតុការណ៍ប្លន់យន្តហោះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីឆ្នាំ១៩៧២។
លោក ត្រាំ បានធ្វើការកត់សម្គាល់ទាំងនេះ នៅពេលដែលអ៊ីស្រាអែលកំពុងរៀបចំផែនការសម្រាប់ប្រតិបត្តិការយោធាដ៏ធំមួយ ដើម្បីកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង។ មន្ត្រីអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការនេះនឹងដំណើរការ លុះត្រាតែកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ដែលរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលស្ថិតនៅក្រោមកណ្ដាប់ដៃក្រុមហាម៉ាស និងការបញ្ចប់សង្គ្រាមក្នុងលក្ខខណ្ឌកំណត់ដោយលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ។
កាលពីដើមសប្ដាហ៍ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រាប់អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាថា ខ្លួនយល់ព្រមចំពោះសំណើថ្មីស្ដីពីបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សាហើយ។ យ៉ាងណាមិញ ភាគីអ៊ីស្រាអែលមិនទាន់ផ្ដល់សញ្ញាអ្វីឡើយចំពោះសំណើបទឈប់បាញ់ចុងក្រោយនេះនៅឡើយទេ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


