Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ​ជោគជ័យ​ក្នុងការបាញ់​សាកល្បង​មី​ស៊ី​លមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃពុធទី ២០ ខែសីហាថា ខ្លួនបានបាញ់សាកល្បងជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Agni-5 របស់ខ្លួនពីទីក្រុង Odisha ដែល​ជាមីស៊ីលមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ អាច​ទៅដល់​ផ្នែក​ណាមួយ​នៃ​ប្រទេស​ចិនឯណោះ។

(រូបភាព៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បាញ់​បង្ហោះ​នេះ​កើត​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់។ ទំនាក់ទំនងរបស់ឥណ្ឌាជាមួយចិននៅតែតានតឹង ចាប់តាំងពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ទោះបីជាថ្មីៗនេះភាគីទាំងពីរបានព្យាយាមកែលម្អទំនាក់ទំនងក៏ដោយ។ ក្រោយជួបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅចុងខែនេះ។

ជំហរការពារជាតិរបស់ឥណ្ឌា មិនត្រឹមតែមានលក្ខណៈជាគូប្រជែងជាមួយចិនប៉ុណ្ណោះទេ ថែមទាំងដោយសារភាពតានតឹងយូរអង្វែងជាមួយប៉ាគីស្ថាន ដែលមានអាវុធនុយក្លេអ៊ែរផងដែរ។ ទន្ទឹមនឹងនេះ ទីក្រុង ញូវដេលី ប្រឈមមុខនឹងសម្ពាធបន្ថែមពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត Quad (​កិច្ចសន្ទនា​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​រវាង​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋអាមេរិក) ជុំវិញការនាំចូលប្រេងពីរុស្ស៊ី និងការដំឡើងពន្ធដែលកំពុងកើនឡើង។

គួរបញ្ជាក់ថាមីស៉ីល Agni-5 គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការសាងសងមីស៉ីលរបស់ខ្លួន ដូច្នេះប្រទេសនេះអាចការពារខ្លួនពីការគំរាមកំហែងនៅក្នុងតំបន់ ជាពិសេសពីប្រទេសចិន និងប៉ាគីស្ថាន៕

រូបភាពត្រូវបានបង្ហោះតាមអ៊ីនធឺណែតបង្ហាញពីមីស៉ីល Agni-5 ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់ឥណ្ឌា កំពុងត្រូវបានសាកល្បងកាលពីថ្ងៃទី ២០ ខែសីហា។

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម