ព័ត៌មានអន្ដរជាតិ
មេដឹកនាំនុយក្លេអ៊ែរទាំងបី នឹងជួបគ្នានៅប៉េកាំង ចូលរួមក្នុងពិធីព្យុហយាត្រាយោធាដ៏ធំ
ក្រសួងការបរទេសចិនបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំងនៅថ្ងៃទី៣ខែកញ្ញា ដែលជាការកត់សម្គាល់នូវអ្វីដែលគេជឿថាជាការជួបជុំអន្តរជាតិលើកដំបូងរបស់គាត់ជាមួយមេដឹកនាំពិភពលោកផ្សេងទៀត។

ព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់ចិនលើប្រទេសជប៉ុន និងការបញ្ចប់សង្គ្រាមលោកលើកទី២ គ្រោងនឹងនាំវត្តមានប្រមុខរដ្ឋចំនួន២៦ប្រទេស រួមទាំងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ផងដែរ។
ក្បួនព្យុហយាត្រានឹងមិនត្រឹមតែបម្រើជាវេទិកាសម្រាប់ការចងចាំជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីកម្លាំងយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិនផងដែរ។ ទីក្រុងប៉េកាំងត្រូវបានគេរំពឹងថានឹងបង្ហាញសព្វាវុធចុងក្រោយបង្អស់របស់ខ្លួន រួមទាំងយន្តហោះទំនើប រថក្រោះ និងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក នៅក្នុងអ្វីដែលនឹងជាការបង្ហាញជាសាធារណៈលើកដំបូងនៃរចនាសម្ព័ន្ធកម្លាំងថ្មីរបស់យោធា។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងធ្វើជាអធិបតីក្នុងទស្សនីយភាពរយៈពេល ៧០នាទីពីទីលាន Tiananmen ដោយរំពឹងថានឹងមានការយកចិត្តទុកដាក់ជាសកលលើទិដ្ឋភាពយ៉ាងកម្រនូវវត្តមានរបស់មេដឹកនុយក្លេអ៊ែរទាំងបីដែលតែងតែប្រឆាំងនឹងលោកខាងលិច គឺ លោក ស៊ី លោក ពូទីន និងលោក គីម។ ក្រុមអ្នកវិភាគនិយាយថា ការជួបជុំនេះនឹងត្រូវបានពិនិត្យយ៉ាងដិតដល់ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ចំពោះការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងចិន រុស្ស៊ី និងកូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


