ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ បើចិន វាយប្រហារ
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បាននិយាយនៅថ្ងៃពុធទី០៧ខែមេសានេះថា កោះតៃវ៉ាន់នឹងប្រយុទ្ធដល់ទីបញ្ចប់ប្រសិនបើចិនវាយប្រហារ។ លោកបន្ថែមថា សហរដ្ឋអាមេរិកបានមើលឃើញពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពេលមានសម្ពាធយោធារបស់ចិនកាន់តែខ្លាំងឡើងរួមទាំងសមយុទ្ធនាវាដឹកយន្តហោះ នៅក្បែរកោះនេះផងដែរ។

កោះតៃវ៉ាន់ បានត្អូញត្អែរម្តងហើយម្តងទៀតពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយកងទ័ពអាកាសរបស់ប្រទេសចិនបានហោះហើរស្ទើរតែរាល់ថ្ងៃ នៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ កាលពីថ្ងៃចន្ទ ប្រទេសចិនបាននិយាយថា ក្រុមនាវាដឹកយន្តហោះកំពុងធ្វើសមយុទ្ធនៅជិតកោះនេះ។
លោក Joseph Wu បានប្រាប់អ្នកយកព័ត៌មាននៅក្រសួងរបស់លោកថា “តាមរយៈការយល់ដឹងរបស់ខ្ញុំអំពីស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់អាមេរិកដែលកំពុងឃ្លាំមើលការវិវត្តនៅក្នុងតំបន់នេះ ពួកគេមើលឃើញយ៉ាងច្បាស់ពីគ្រោះថ្នាក់នៃលទ្ធភាពដែលថា ប្រទេសចិននឹងធ្វើការវាយប្រហារប្រឆាំងនឹងកោះតៃវ៉ាន់” ។

យើងប្តេជ្ញាការពារខ្លួនដោយគ្មានសំណួរអ្វីទាំងអស់ ហើយយើងនឹងប្រយុទ្ធក្នុងសង្គ្រាមប្រសិនបើយើងចាំបាច់ត្រូវប្រយុទ្ធ។ ហើយប្រសិនបើយើងត្រូវការការពារខ្លួនដល់ថ្ងៃចុងក្រោយ យើងនឹងការពារខ្លួនយើងដល់ថ្ងៃចុងក្រោយ។
ទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកគាំទ្រនិងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បាននិងកំពុងជំរុញឲ្យទីក្រុងតៃប៉ិធ្វើទំនើបកម្មយោធារបស់ខ្លួន ដូច្នេះតៃវ៉ាន់អាចក្លាយជា “សត្វកាំប្រមា” ដែលចិនពិបាកវាយប្រហារ។

លោក Wu បាននិយាយថា ពួកគេបានប្តេជ្ញាចិត្តធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់ពួកគេ និងចំណាយកាន់តែច្រើនលើវិស័យការពារជាតិ។
ការការពារកោះតៃវ៉ាន់គឺជាទំនួលខុសត្រូវរបស់យើង។ យើងនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពការពារជាតិរបស់យើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ តៃវ៉ាន់ ត្រៀមរៀបចំហ្គេមធ្វើសង្គ្រាម និងវីដេអូត្រាប់ការវាយប្រហាររបស់ចិន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


