ព័ត៌មានអន្ដរជាតិ
លោក គីម ឆ្លៀតទៅត្រួតពិនិត្យផលិតកម្មមីស៊ីលថ្មី មុនពេលចេញទៅជួបលោក ស៊ី និងលោក ពូទីន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលទំនើបថ្មី កាលពីថ្ងៃអាទិត្យទី៣១ខែសីហា មុនពេលដែលលោកគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ព្យុហយាត្រាយោធាដ៏ធំមួយជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃចន្ទថា ដំណើរទស្សនកិច្ចនៅទីតាំងផលិតកម្មមីស៊ីលថ្មីនេះបានគូសបញ្ជាក់ពីអ្វីដែលទីក្រុងព្យុងយ៉ាងបានពិពណ៌នាថាជាដំណើរការផលិត «ស្វ័យប្រវត្តិ និងធ្វើឲ្យប្រសើរឡើង» ដែលត្រូវបានរចនាឡើងដើម្បីជំរុញការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីល។
កូរ៉េខាងជើងនៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលិស្ទិករបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា វិធានការនេះត្រូវបានចុះខ្សោយប្រសិទ្ធភាព ខណៈទំនាក់ទំនងយោធា និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។
ការចុះត្រួតពិនិត្យរបស់លោក គីម កើតឡើងចំពេលមានការព្រួយបារម្ភអន្តរជាតិកាន់តែខ្លាំងឡើងលើការគាំទ្រផ្នែកយោធាផ្ទាល់របស់កូរ៉េខាងជើងសម្រាប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ មន្ត្រីលោកខាងលិចបានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់កាំភ្លើងធំ គ្រាប់រំសេវ និងមីស៊ីលទៅកាន់ទីក្រុងមូស្គូ ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងយោធា។
សូមជម្រាបថា កាលាពីសប្ដាហ៍មុន ក្រសួងការបរទេសចិនបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង នឹងចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំងនៅថ្ងៃទី៣ខែកញ្ញា ដែលជាការកត់សម្គាល់នូវអ្វីដែលគេជឿថាជាការជួបជុំអន្តរជាតិលើកដំបូងរបស់គាត់ជាមួយមេដឹកនាំពិភពលោកផ្សេងទៀត។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងធ្វើជាអធិបតីក្នុងទស្សនីយភាពរយៈពេល ៧០នាទីពីទីលាន Tiananmen ដោយរំពឹងថានឹងមានការយកចិត្តទុកដាក់ជាសកលលើទិដ្ឋភាពយ៉ាងកម្រនូវវត្តមានរបស់មេដឹកនុយក្លេអ៊ែរទាំងបីដែលតែងតែប្រឆាំងនឹងលោកខាងលិច គឺ លោក ស៊ី លោក ពូទីន និងលោក គីម។ ការជួបជុំនេះនឹងត្រូវបានពិនិត្យយ៉ាងដិតដល់ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ចំពោះការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងចិន រុស្ស៊ី និងកូរ៉េខាងជើង៕

ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំនុយក្លេអ៊ែរទាំងបី នឹងជួបគ្នានៅប៉េកាំង ចូលរួមក្នុងពិធីព្យុហយាត្រាយោធាដ៏ធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


