ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមយកចិត្ត ជនភៀសខ្លួនមីយ៉ាន់ម៉ា
បន្ទាប់ពីស្តាយក្រោយនិងកំពុងឈឺក្បាលខ្លាំងព្រោះបាត់កម្លាំងពលកម្មសំខាន់ ក្រោយពលករខ្មែរវិលចូលប្រទេសវិញនោះ ពេលនេះថៃ ចាប់ផ្តើមយកចិត្តយកថ្លើមជនភៀសខ្លួនមីយ៉ាន់ម៉ា ក្នុងគោលបំណងបញ្ចុះបញ្ចូលពួកគេឲ្យទៅធ្វើជាពលករ ដើម្បីបំពេញកន្លែងខ្វះខាត ទាំងដែលពីមុនថៃធ្លាប់មើលងាយនិងមិនឲ្យតម្លៃពួកគេ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥ ក្រសួងសុខាភិបាលសាធារណៈថៃ គ្រោងជះលុយ១៦០លានបាត ដើម្បីពង្រឹងផ្នែកសុខាភិបាល មើលថែទាំជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ៧០០ ០០០នាក់ក្នុងជំរំជនភៀសខ្លួនចំនួន៧ នៅតាមបណ្តាយព្រំដែនថៃ-មីយ៉ាន់ម៉ា។
លោករដ្ឋមន្ត្រី Somsak Thepsutin និយាយថា ក្រសួងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់រដ្ឋ រួមទាំងក្រសួងមហាផ្ទៃ និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ ដើម្បីធានាថាគោលនយោបាយសម្រាប់ជនភៀសខ្លួនអាចមាននិរន្តរភាពក្នុងរយៈពេលយូរ។
លើសពីនេះ ការអនុញ្ញាតឲ្យជនភៀសខ្លួនដែលមានលិខិតអនុញ្ញាត ឲ្យធ្វើការនៅខាងក្រៅជំរំក៏នឹងក្លាយជាចំណុចស្នូលសម្រាប់ជនភៀសខ្លួនដែលត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធសុខុមាលភាពសង្គមផងដែរ។
មុននេះ ថៃថែមទាំងអនុម័តគោលនយោបាយសំខាន់មួយដែលអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ារាប់ពាន់នាក់នៅជំរំតាមព្រំដែន ឲ្យធ្វើការដោយស្របច្បាប់ជាលើកដំបូងទៀតផង។
ជនភៀសខ្លួននឹងអាចស្នើសុំលិខិតអនុញ្ញាតការងាររយៈពេលមួយឆ្នាំ និងការអនុញ្ញាតឲ្យចាកចេញពីជំរំ ដោយបំបែកការរឹតបន្តឹងជាច្រើនទសវត្សរ៍ ស្របពេលជំនួយបរទេសក៏ធ្លាក់ចុះផងដែរ។
រឿងនេះកើតឡើងចំពេលមានការកាត់បន្ថយអាហារូបត្ថម្ភ និងភាពអស់សង្ឃឹមកាន់តែខ្លាំងនៅតាមជំរំ ក៏ដូចជាកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសថៃដែលបណ្តាលមកពីចំនួនប្រជាជនវ័យចំណាស់ និងការចាកចេញរបស់ពលករកម្ពុជានាពេលថ្មីៗនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


