ព័ត៌មានអន្ដរជាតិ
ICC ពន្យារពេលសវនាការលោក Duterte ព្រោះបញ្ហាសុខភាព
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានពន្យារពេលសវនាការដើម្បីកំណត់ការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដោយលើកឡើងពីតម្រូវការដើម្បីវាយតម្លៃថាតើបុរសវ័យ៨០ឆ្នាំរូបនេះសមនឹងអនុវត្តតាមនីតិវិធីមុនការកាត់ក្តីដែរឬទេ។

លោក Duterte ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា និងផ្ទេរទៅកាន់ទីក្រុងឡាអេ ប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតជុំវិញ«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាមរបស់គាត់ ក្នុងអំឡុងពេលដែលជនសង្ស័យលក់ និងប្រើប្រាស់ថ្នាំញៀនរាប់ពាន់នាក់ត្រូវបានសម្លាប់។ លោក Duterte បានច្រានចោលការចាប់ខ្លួននេះថាជារឿងខុសច្បាប់ ហើយបានពណ៌នាថាជាការចាប់ជំរិត។
តុលាការបានកំណត់ពេលសវនាការបញ្ជាក់ការចោទប្រកាន់នៅថ្ងៃទី២៣ខែកញ្ញា ប៉ុន្តែចៅក្រមកាលពីថ្ងៃចន្ទទី៨ខែកញ្ញាបានបញ្ជាឲ្យពន្យារពេល ដោយនិយាយថា ដំណើរការនឹងត្រូវផ្អាក ដើម្បីកំណត់ថាតើលោក Duterte សមនឹងតាមដាន និងចូលរួមក្នុងដំណើរការមុនជំនុំជម្រះឬអត់។
មេធាវីការពារក្តីលោក Duterte បានស្វែងរកការពន្យារពេលក្នុងខែសីហា ដោយអះអាងថា អតីតមេដឹកនាំរូបនេះ មានសុខភាពមិនល្អ ទោះបីជាព័ត៌មានលម្អិតនៃស្ថានភាពរបស់គាត់មិនត្រូវបង្ហាញជាសាធារណៈក៏ដោយ។
វាមិនច្បាស់ទេថានៅពេលណា ICC នឹងចេញសេចក្តីសម្រេចស្តីពីសុខភាពរបស់លោក Duterte។ វាជាករណីកម្រណាស់ដែលតុលាការអន្តរជាតិលើកឡើងថា ជនសង្ស័យមិនស័ក្តិសមសម្រាប់ការកាត់ក្តី ព្រោះតែជរាភាព ឬបញ្ហាសុខភាព។ តុលាការ ICC មិនដែលធ្លាប់ចាត់ទុកជនសង្ស័យណាម្នាក់ទេថាមិនស័ក្តិសមសម្រាប់ការកាត់ក្តី បើទោះបីជាមានញត្តិជាច្រើនលើកច្រើនសាពីចុងចោទក៏ដោយ។
សូមជម្រាបថា លោក Duterte ដែលធ្លាប់ធ្វើជាប្រធានាធិបតីហ្វីលីពីនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សនិយាយថា ស្មើនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ICC បានបើកការស៊ើបអង្កេតជាផ្លូវការលើយុទ្ធនាការរបស់លោក Duterte នៅក្នុងឆ្នាំ២០២១៕

ដោយ៖ ឈាង
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


