ព័ត៌មានអន្ដរជាតិ
ព័ត៌មានត្រួសៗអំពីលោក Norathip មេភូមិភាគ៤ ថ្មីរបស់ថៃ ទទួលបន្ទុកធ្ងន់នៅប៉ែកខាងត្បូង
ភូមិភាគ៤ថៃគឺជាចំណុចក្តៅ លាតសន្ធឹងនៅភាគខាងត្បូងប្រទេស ជាពិសេសតំបន់ជាប់ព្រំដែនម៉ាឡេស៊ី ជាទីដែលក្រុមផ្តាច់ខ្លួនមូស្លីមកំពុងប្រយុទ្ធជាមួយកងទ័ពថៃនៅខេត្តរសើបដូចជា Songkhla, Pattani, Yala និង Narathiwat។

ក្នុងការរុះរើយោធាដ៏ធំប្រចាំឆ្នាំ ថៃបានតែងតាំងលោក Norathip Poynok ចូលកាន់ការក្នុងភូមិភាគនេះ ជំនួសលោក Paisan Nusang។
ដូច្នេះហើយ ថ្ងៃនេះយើងមកដឹងព័ត៌មានត្រួសៗអំពីលោក Norathip៖
លោកគឺជានិស្សិតបញ្ចប់ការសិក្សានៅសាលាត្រៀមបំពាក់អាវុធ (AFAPS) ជំនាន់ទី២៦។ មុនឡើងជាមេបញ្ជាការប្រចាំតំបន់ភូមិភាគ៤ លោក Norathip គឺជាមេកងពលធំថ្មើរជើងលេខ៣ ដែលមានមូលដ្ឋាននៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ រួចក៏ត្រូវតែងតាំងជាមេបញ្ជាការរងនៃយោធភូមិភាគ២ នៅឆ្នាំ២០២៤។
កាលកាន់តំណែងជាមេរងភូមិភាគ២ លោក Norathip បានចូលរួមសកម្មភាពជាច្រើនជាមួយទាហានថៃនៅតាមព្រំដែនជាប់កម្ពុជា ព្រមទាំងជួយជំរុញសុខភាពផ្លូវចិត្ត និងកាត់បន្ថយស្រ្តេសរបស់កងទ័ពនៅព្រំដែនផងដែរ។
តាមពិតទៅដំបូងឡើយលោក Norathip ស្ថិតក្នុងចំណោមបេក្ខជន៣នាក់ដែលមានភាគរយខ្ពស់ឡើងតំណែងជំនួសលោក Boonsin Padklang នៅភូមិភាគ២ឯណោះទេ ប៉ុន្តែទីបំផុតអ្នកដែលចូលកាន់កាប់ភូមិភាគ២គឺលោក Weerayuth Raksil ទៅវិញ។
លោក Weerayuth រហស្សនាម «Terng» មានស្រុកកំណើតនៅខេត្ត Roi Et ជានិស្សិតបញ្ចប់ការសិក្សានៅសាលា Roi Et Wittayalai ជំនាន់ទី៧៤, ជាអតីតនិស្សិតនៃសាលាត្រៀមកងយោធពលភូមិន្ទជំនាន់ទី២៦ និងជាអតីតនិស្សិតនៃសាលាកងយោធពលភូមិន្ទ Chulachomklao ជំនាន់ទី៣៧ ដែលជាមិត្តរួមថ្នាក់របស់ Boonsin និងមេទ័ពជើងគោក Phana Klaewplodthuk៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


