ព័ត៌មានអន្ដរជាតិ
ព្យុះ២ទៀត នឹងវាយប្រហារ ថៃ តកន្ទុយគ្នា
លើកនេះ ប្រទេសថៃ នឹងត្រូវវាយប្រហារដោយព្យុះចំនួន២តកន្ទុយគ្នាតែម្តង ដោយបើតាមសេចក្តីប្រកាសរបស់ការិយាល័យធនធានទឹកជាតិនៃប្រទេសថៃ (ONWR), ព្យុះមួយនឹងវាយប្រហារនៅចុងខែនេះនិងព្យុះមួយទៀត នឹងវាយប្រហារនៅដើមខែក្រោយ។

ក្នុងសេចក្តីប្រកាសដែលផ្សាយដោយ The Nation កាលពីថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥, ONWR បានឲ្យដឹងថា ឥទ្ធិពលរបស់វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស បង្កើតជាជំនន់រហ័ស បំណាក់ដី និងរុញឲ្យទឹកទន្លេហក់ឡើងកាន់តែខ្ពស់ គំរាមកំហែងដល់ទំនប់ជាច្រើនកន្លែង។
ដោយសារតែហានិភ័យខ្លាចបាក់ទំនប់ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំងទៀតនោះ ONWR បានបង្កើនការរំដោះទឹកចេញពីទំនប់ចៅប្រាយ៉ាពី ២ ០០០-២ ៥០០ ម៉ែត្រគូបក្នុងមួយវិនាទី នាំឲ្យកម្ពស់ទឹកនៅខាងក្រោមទំនប់ កើនឡើងពី ៤០-៦០ សង់ទីម៉ែត្រ បង្កជាទឹកជំនន់ដល់ខេត្តមួយចំនួន។

ខេត្តនៅតាមដងទន្លេនេះ ជាពិសេស Ayutthaya កំពុងរងគ្រោះធ្ងន់ ដោយស្រុកចំនួន៦ ត្រូវជន់លិចរួចប៉ះពាល់ដល់ពលរដ្ឋជាង ២ ម៉ឺន៥ពាន់ គ្រួសារ និងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។
លើសពីនេះ ONWR ក៏ព្រមានដល់ខេត្តក្រុងចំនួន ១១ ត្រៀមតប់ទល់នឹងទឹកជំនន់ផងដែរ ព្រោះទឹកដែលហូរចេញពីទំនប់ចៅប្រាយ៉ា អាចនឹងកើនដល់ ២.៥ ម៉ែត្រគូបក្នុងមួយវិនាទី។
ខេត្តក្រុងទាំង១១នោះរួមមាន Uthai Thani, Chainat, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃមួយចំនួនកំពុងជន់លិច ខណៈទំនប់ទន្លេចៅប្រាយ៉ាទប់ទឹកលែងជាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


