ជីវិតកម្សាន្ដ
Park Bom បញ្ចាក់សាថ្មីថា Lee Min Ho ជាគូស្នេហ៍ ខណៈហ្វេនបារម្ភសុខភាពកាន់តែធ្ងន់
នៅកាលពីថ្ងៃទី ១៤ ខែកញ្ញា Park Bom បានបង្ហោះរូបថតថ្មីទៅក្នុងគណនីផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងចំណងជើងថា «Park Bom. On the street»។ នៅក្នុងរូបភាពនេះ គេឃើញ សមជិកក្រុម 2ne1 ចេញទៅដើរលេង ដោយស្លៀកពាក់អាវក្រៅពណ៌ខ្មៅ ភ្ជាប់ជាមួយនឹងខ្សែក rosary ព្រមទាំងមួលសក់រួញបន្តិច បានបន្ថែមភាពទាក់ទាញពីធម្មជាតិ។

ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍មិនមែនមានត្រឹមតែរូបថតនោះទេ ពោលគឺ Park Bom បានដាក់ស្លាកតារាសម្ដែង Lee Min Ho ម្ដងទៀតក្នុងការបង្ហោះមួយនោះ។
កាលពីខែកញ្ញាកន្លងទៅ តារាស្រីវ័យ៤១ឆ្នាំបានបង្កើតពាក្យចចាមអារ៉ាមថា ខ្លួនមានស្នេហាជាមួយ Lee Min Ho ដោយបង្ហោះរូបថត ហើយហៅគាត់ថា ស្វាមីពិតៗ។ នៅពេលនោះ ភ្នាក់ងាររបស់នាងបានច្រានចោលថា វាគ្មានអ្វីក្រៅពី fandom នោះទេ។
ទោះជាយ៉ាងនេះក្ដី កាលពីដើមឆ្នាំនាងបានបង្ហោះរូបថតខ្លួនឯង ជាមួយនឹងតារាសម្ដែង Lee Min Ho នៅលើគណនីបន្ទាប់បន្សំ ជាមួយនឹងការអះអាងដូចគ្នា។ ទោះបីជាភ្នាក់ងាររបស់នាង បញ្ជាក់ម្តងហើយម្តងទៀតថាវាជាអ្នកគាំទ្រក៏ដោយ ប៉ុន្តែ Park Bom បានទទូចថាជាការពិត។ សូម្បីតែការចោទប្រកាន់ថា ការបង្ហោះត្រូវបានលុបដោយក្រុមហ៊ុនរបស់នាង ប្រឆាំងនឹងឆន្ទៈរបស់តារាស្រីក៏ដោយ។
ដោយឡែក ងាកទៅកាន់ភាគីរបស់ Lee Min Ho បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងណាមួយដោយនិយាយថា ១មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Park Bom» ហើយថាពាក្យចចាមអារ៉ាមនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ បន្ទាប់ពីនោះ Park Bom បានបង្ឲ្យមានការព្រួយបារម្ភបន្ថែមទៀតជាមួយនឹងការលើកឡើងដែលច្របូកច្របល់ នៅចំណុចមួយដែលនិយាយថានាងនៅលីវ ប៉ុន្តែក៏បានលើកឡើងថា Lee Min Ho បានស្នើឲ្យនាងបង្ហោះការអះអាងបែបនេះដលសាធារណជនផងដែរ។
ថ្វីដ្បិតតែថ្មីៗនេះ តារាចម្រៀងស្រីសំឡេងផ្អែម បានចូលរួមក្នុងសកម្មភាពក្រុម 2NE1 ជាថ្មីក៏ដោយ ប៉ុន្តែនាងបានប្រកាសផ្អាកកាលពីខែសីហា ដោយសារបញ្ហាសុខភាព។ ក្រុមនេះបន្តការផ្សព្វផ្សាយជាក្រុមដោយមានតែ CL, Dara, និង Minzy ខណៈដែល Park Bom បានរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះ។
ជាមួយនឹងការបង្ហោះចុងក្រោយរបស់នាងដែលដាក់ស្លាក Lee Min Ho ម្តងទៀត អ្នកគាំទ្របានសម្តែងការព្រួយបារម្ភជាថ្មី ដោយបញ្ចេញមតិថា តើសុខភាពរបស់សមាជិកក្រុម2ne1 ពិតជាសុខសប្បាយពិតមែនឬយ៉ាងណាំ? ស្របពេលដែឡអ្នកគាំទ្រសង្កេតឃើញថា នាងមើលទៅកាន់តែគួរឲ្យខ្លាចនិងព្រួយបារម្ភជាងមុនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែង Yoo Jae Suk ចាយលុយជាង៥លានដុល្លារ សង់អគារតម្លៃជាង១៤លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


